ព័ត៌មានទាន់ហេតុការណ៍៖

ទិវាជាតិបង្ការនឹងពន្លត់អគ្គីភ័យ លើកទី៥ក្រោមអធិបតីឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត អញ្ចើញជាអធិបតីក្នុងទិវាជាតិ ពន្លត់អគ្គិភ័យ បង្ការ នឹងបង្កគ្រោះ ដោយមានការចូលរួម លោកចាន់ សុផា ស្នងការងនៃស្នងការដ្ឋាននគបាលខេត្ត ទទួលផែនពន្លត់អគ្គីភ័យ បង្ការ នឹងសង្គ្រោះ រួមនឹងមន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនអ្នក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមីនា ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅមុខសាលាខេត្តស្ទឹងត្រែង។

ក្នុងឱកាសនេះដែរឯកឧត្តមម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា: ទិវាជាតិពន្លត់អគ្គីភ័យលើកទី៥នេះ ធ្វើឡើងដើម្បីផ្សប់ផ្សាយ ឲ្យពលរដ្ឋយល់ដឹងក្នុងការ ការពារឬពន្លត់បឋម នៅពេលអគ្គីភ័យឆាបឆេះ ទំរាំតែរថយន្តពន្លត់អគ្គីភ័យទៅដល់ ហើយដើម្បីកាត់បន្ថយ ការឆេះរាលដាល បង្កឡើងដូចជាឆ្លងចរន្តអគ្គីសនី ភ្លើងឆេះដោយមានការថ្វេសប្រហេស។ ព្រោះឆ្នាំនេះមានរបាយការនៃកំនើននៃការឆេះ  ធ្វើឲ្យខូចខាតផ្ទះសំបែង នឹងទ្រព្យសម្បត្តិបងប្អូនអស់ជាច្រើន សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមប្រុងប្រយ័ត្នខ្ពស់ ត្រូវមានបំពង់ពន្លត់អគ្គីភ័យដាក់នៅតាម ផ្ទះ បន្ទប់ជួល ផ្ទះសំណាក់ ជាពិសេតាមស្ថានីយ៍ប្រេងជាដើម នៅពេលហេតុការអគ្គីភ័យឆាបឆេះ ជាយ:ថាហេតុនោះនឹងអាចជួយបានខ្លះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា បច្ចុប្បន្ននេះបញ្ហាទឹកវាជួបកង្វះខាត  ព្រោះពេលខ្លះទឹកបើកអត់ចេញ ធ្វើឲ្យជួយសង្គ្រោះមានការយ៉ើតយ៉ាវបន្តិច យើងមានទឹកទន្លេរម៉ែន តែខ្វះទឹក ហេតុអ្វី វាអាចមកពីបច្ចេកទេសជំនាញខ្លះ ដែលមិនអាចតម្រូវការបានទាន់ចិត្តរបស់បងប្អូន ព្រោះតែបច្ចុប្បន្ននេះទឹកស្អាតយើងមានខ្នាតតូច ហើយតម្រូវការច្រើន ឥលូវនេះកំពង់ដំណើរការតំឡើង សាងសង់ទឹកស្អាតខ្នាតធំ ក្នុងខេត្តយើងមិនខ្វះទឹកទៀតទេ នឹងបានដល់បងប្អូនយើងប្រើប្រាស់ នៅគ្រប់កន្លែងក្នុងខេត្តស្ទឹងត្រែងយើង នៅពេលឆាប់ៗនេះ។

លោកចាន់ សុផា ស្នងការងនៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា: ក្នុងការធ្វើទិវាជាតិពន្លត់អគ្គីភ័យ បង្ការ នឹងសង្គ្រោះ នេះជាលើកទី៥ហើយ ហើយធ្វើឡើងដោយមានការអញ្ចើញជាអធិបតី ពីសំណាក់ឯកឧត្តមអភិបាលខេត្ត នឹងមន្ត្រីនៅតាមមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ដោយមានរថយន្តពន្លត់អគ្គីភ័យ ឧបករណ៍បំពងឮពន្លត់ មានខ្នាតតូច ខ្នាតធំ រួមទាំងរៀបចំកន្លែងសម្រាប់ ដុតជាឧបករណ៍ដើម្បី ឲ្យបងប្អូនមានការស្វែងយល់ ទាំងអស់គ្នាពេលជួបបញ្ហាអគ្គីភ័យកើតឡើង យើងគួរតែមានបំពង់ពន្ល់នេះ នៅតាមផ្ទះ គេហដ្ឋាន អាគាធំៗ ជាពិសេសបងប្អូនគួរតែធ្វើវិធីងាយ លក្ខណៈភ្លើងនៅតូចមិនទាន់រាលដាល ត្រូវយកក្រណាត់គ្រាស ឬភួយ ច្រលក់ទឹករួចក្រពីលើភ្លើងដែលឆេះនោះជាការស្រេច។

លោកបន្តថា:ឆ្នាំនេះមានអគ្គិភ័យឆាបឆេះអស់ផ្ទះបងប្អូនពលរដ្ឋ អស់ជាច្រើនខ្នង ច្រើនជាងឆ្នាំទៅ ដោយអាកាសធាតុឆ្នាំនេះក្តៅខ្លាំង សូមបងប្អូនយើងមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដូចជាភ្លើងធូប ភ្លើងចង្ក្រាន ជាពិសេសប៉ារ៉ែតភ្លើង ត្រូវបិតសិនមុនចេញដំណើរទៅឆ្ងាយ។

លោកបញ្ចាក់ថា: រថយន្តពន្លត់អគ្គីភ័យនេះ មុននឹងចេញចុះអន្តរាគមន៍ជួយបងប្អូនយើង ដែលជួបបញ្ហាខាងលើ ត្រូវបញ្ឆេះការ៉ុងទី រយៈពេល១០នាទី ទៅ១៥នាទី ដើម្បីឲ្យខ្យល់ពេញសិន ទើបចេញដំណើបាន ដូច្នេះសូមបងប្អូនមេត្តាយល់ដល់ក្រុមការងារសង្គ្រោះផង ហើយបងគួរតែចេះនៅរបៀបងាយៗ ខាងលើដែលក្រុមការងារ បង្ហាញជូនពេលជួបហេតុការណ៍អគ្គិភ័យឆេះដោយចៃដន្យ ដែលយើងមិនបានត្រៀមទុក្ខជាមុន។

ដោយ!មាស សុផាត


ចែករំលែក៖