ព័ត៌មានទាន់ហេតុការណ៍៖

អុញនោះ! កូវីដ-១៩ ឆ្លងដល់ស្ថាប័នកំពូលរបស់ពិភពលោកហើយ

ចែករំលែក៖

អង្គការសហប្រជាជាតិគឺជាស្ថាប័នកំពូលរបស់ពិភពលោកទាំងមូល ពេលនេះ មានមន្ត្រីរបស់អង្គការកំពូលនេះឆ្លងវីរុសកូវីដ-១៩ហើយ​។ មន្ត្រីការបរទេសប្រចាំនៅអង្គការសហប្រជាជាតិ មកពីប្រទេសហ្វីលីពីន ​ត្រូវបានរកឃើញឆ្លងវីរុស​ Covid-19 កាលពីថ្ងៃទី​១២ខែមីនា​។ មន្ត្រីហ្វីលីពីនទាំងអស់ត្រូវបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក នេះជាករណីដំបូងគេបង្អស់​ នៅអង្គការសហប្រជាជាតិ ដែលមានមន្ត្រីការបរទេសប្រចាំការនៅទីនោះឆ្លង Covid-19 នៅអង្គការសហប្រជាជាតិ ហ្វីលីពីនមានមន្ត្រីការបរទេសនិងបុគ្គលិក ​១២នាក់​ប្រចាំការនៅទីនោះ ។ ទីកន្លែងស្នាក់នៅរបស់ មន្ត្រីហ្វីលីពីន គឺស្ថិតនៅ​មហាវិថី​លេខ​៥​ក្នុងតំបន់​ Midtown Manhattan។ មន្ត្រីការបរទេសដែលរកឃើញឆ្លងវីរុស ស្ថិតនៅក្នុងគណៈកម្មការទទួលបន្ទុកផ្លូវច្បាប់​របស់អង្គការសហប្រជាជាតិ។ មន្ត្រីការបរទេសហ្វីលីពីន បានទៅធ្វើការនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រមាណ កន្លះម៉ោងមុនពេលរកឃើញមានផ្ទុកវីរុស ផ្លូវដង្ហើម។

ង្គការសុខភាពពិភពលោកបាន ប្រកាសអាសន្នពីវីរុស Covid-19 ក្រោយពេល ឆ្លងរាលដល់មនុស្ស ជាង​១២៥ពាន់នាក់ នៅ​១១៨ប្រទេសជុំវិញពិភពលោក៕


ចែករំលែក៖