ព័ត៌មានទាន់ហេតុការណ៍៖

ទំហំ​ខូចខាត​និងអ្នករបួសរងគ្រោះពីការឆេះឃ្លាំងស្តុករថយន្កក្រុមហ៊ុន Mitsubishi Motorsរសៀលថ្ងៃមិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ របាយការណ៍​ពីប្រធានការិ​យាល័យ​បង្ការ និងសង្គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញពី​ទំហំ​នៃការខូចខាតរងគ្រោះដោយឆេះឃ្លាំង​ស្តុក​រថយន្ដ​ក្នុងក្រុមហ៊ុន Mitsubishi Motors កាលពី​រសៀល​ថ្ងៃ​មិញនេះ ខូចខាតរថយន្តស៊េរីឆ្នាំ២០២០ ចំនួន២៧គ្រឿង គិតជា​ទឹក​ប្រាក់ខ្ទង់ម៉ឺនដុល្លារ ឯមនុស្សរបួស​៣នាក់ ខណៈ​មូលហេតុ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ។

របាយការណ៍​បន្ត​ ប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២០គ្រឿង ចំណាយទឹកអស់ចំនួន ៣៥ឡាន ស្មើនឹង១៧៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជធានីភ្នំពេញ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើនឹង ៤៨ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ៥០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង ៩០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ៣០ម៉ែត្រគូប។

អំពីជនរងគ្រោះរបួសក្នុងហេតុការណ៍​ នេះចំនួន០៣នាក់រួមមានទី១៖ ឈ្មោះ អ៊ិត សុខា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ មន្រ្តីការិយាល័យអគ្គិភ័យ, ទី២៖ ឈ្មោះ ព្រហ្ម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្រ្តីការិយាល័យអគ្គិភ័យ និងទី៣៖ ឈ្មោះ ផាន់ សំអ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកអគ្គិភ័យក្រុមហ៊ុនកោះពេជ្រ។

ចំណែកម្ចាស់ឃ្លាំងរថយន្តដែលរងគ្រោះបាត់បង់ទ្រព្យដ៏សន្ធឹកសន្ធាប់ខាងលើ​ ឈ្មោះ ឡៅ សាក់ ភេទប្រុស អាយុ៤៣ឆ្នាំ៕​ ដោយ​ ៖​ ជាយក្រុង​


ចែករំលែក៖