ជាមួយគ្នានេះវៀតណាមបានដាក់ឲ្យរស់នៅដាច់ដោយឡេក ពលរដ្ឋ ៦០០នាក់ដែលទើបមកពីអឺរ៉ុប។ ភាគច្រើនក្នុងចំណោមនោះជានិស្សិត និងពលករ ដែលរស់នៅនិងធ្វើការ ក្នុងប្រទេសហុល្លង់ ប៉ូឡូញ អាល្លឺម៉ង់ អង់គ្លេស បារាំង ជាដើម​។
ជាមួយគ្នានេះវៀតណាមបានអនុវត្តច្បាប់យ៉ាងតឹងតែង ចំពោះ​អ្នកដែលបានលាក់បាំងប្រវត្ត ពីការធ្វើដំណើរទៅកាន់តំបន់ មានអ្នកឆ្លងរាលដាលកូវីដ-១៩​។ នៅពេលនេះ តារា​បង្ហាញម៉ូដ ដែលជាកូនសេដ្ឋីម្នាក់នៅវៀតណាម អាយុ ២៦ឆ្នាំ​ស្ថិតនៅក្នុងការមន្ទិលសង្ស័យ​ដោយមានព័ត៌មានផ្ទុយគ្នាជាច្រើន​។ ប្រសិនបើក្រុមជំនាញរកឃើញកំហុស មានចេតនាលាក់បាំងនោះ​ អាចប្រឈមជាប់គុក ច្រើនបំផុត​១២ឆ្នាំ ហើយបើទោសស្រាលនោះត្រូវបង់ផាកពិន័យ​១០លានដុង។
តាមមាត្រា ​២៤០នៃច្បាប់ព្រហ្មទណ្ឌ​ អ្នកដែលបង្កឲ្យមានការឆ្លងរាលដាល​ជំងឺ នឹងត្រូវទទួលរងការពិន័យ ពី៥០លានដុង ដល់​២០លានដុង ឬជាប់គុកពី១ឆ្នាំ​ដល់​៥ឆ្នាំ​។ ហើយបើមានអ្នកឆ្លងរហូតដល់ស្លាប់ អាចជាប់គុក ដល់ទៅ​១២ឆ្នាំ​និងផាកពិន័យ ពី​២០ដល់​១០០លានដុង​៕