ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺ កូវីដ ១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកដែលពាក់ពន្ធ័ទាំងអស់នៅខេត្តស្វាយរៀងចូលរួមទប់ស្កាត់ និងការបង្ការជំងឺcovid19ដែលកំពុងរាតត្បាតពាសពេញពិភពលោកខណះនៅខេត្តស្វាយរៀងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺនេះឡើយ។ហើយលោកប្រធានមន្ទីររូបនេះក៏សូមសំណូមពរដល់ប្រជាពលរដ្ឋអ្នកចែកចាយព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩កុំបំពុលសង្គម ត្រូវធ្វើអ្វីយោងទៅលើសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលជាមុនសិន ចៀសវាងការផ្សាយនូវព័ត៌មាន មិនពិតអាចនឹងប្រឈមចំពោះមុខច្បាប់។
ការថ្លែងអំពាវនាវនេះបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តនាព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២០នេះ។
លោកវេជ្ជបណ្ឌិតបានបន្តថាបច្ចុប្បន្នទោះបីខេត្តស្វាយរៀងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺcovid19ក្តី តែវិធានទប់ស្កាត់និងបង្ការមានដូចភ្លៀងរលឹមដោយយើងមានសំលៀកបំពាក់ការពារសម្រាប់យកសំណាកទៅពិនិត្យហើយកន្លងមកមន្ត្រីសុខាភិបាលបានចុះទៅតាមរោងចក្រនានានៅខេត្តស្វាយរៀងដោយសង្ស័យទៅលើជនជាតិចិនមានអាក្ការៈក្តៅខ្លួនហើយបានយកសំណាកពួកគាត់ទៅពិនិត្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលទ្ធផលគឺអវិជ្ជមានទាំងអស់។
លោកបានបន្តថានៅច្រកទ្វាព្រំដែនអន្តរជាតិបាវិតការត្រួតពិនិត្យវីរុសកូរ៉ូណានេះ ដោយបំពាក់ម៉ាស៉ីនស្គែនគ្រប់ភ្ញៀវទាំងអស់ ប្រសិនបើមានរោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី ៣៨អង្សារទ្បើងទៅ មន្ត្រីជំនាញនឹងនាំភ្ញៀវនោះចូលក្នុងបន្ទប់សុវត្ថិភាពពិនិត្យ និងវាស់កំដៅ សាជាថ្មីបើរកឃើញថា វិជ្ជមាននៅលើភ្ញៀវ មន្ត្រីចត្តាឡីស័កត្រូវពាក់សំលៀកបំពាក់ការពារសុវត្ថិភាពហើយបញ្ជូន ជនរងគ្រោះទៅកាន់អាគារសុវត្ថិភាពឲ្យដេកនៅលើគ្រែពេទ្យដែលមាន បំពាក់បំពង់ខ្យល់អុកស៉ីហ្សែន និងមានគ្រូពេទ្យប្រចាំការពិនិត្យតាមដាន និងសង្គ្រោះ។ហើយបើត្រូវបញ្ជូនជនរងគ្រោះ គេក៏មានរថយន្តសាមុយ១គ្រឿង យកមកពីមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូមកប្រចាំការ២៤ម៉ោង ដោយមានបំពាក់បរិក្ខាពេទ្យ និងគ្រូពេទ្យត្រៀមប្រចាំការផងដែរ។ក្នុងនោះសម្រាប់អ្នកបើបររថយន្ត ព្រូរថយន្តនិងអ្នកតាមជិះម៉ូតូក៏មានមន្ត្រីចាំបាញ់កំដៅដោយម៉ាសុិនប្រើដៃគឺបានពិនិត្យយ៉ាងម៉ត់ចត់មិនថ្លោះធ្លោយនោះទេ។
លោកបានបន្ថែមថាក្នុងនោះក៏បានបណ្ដុះបណ្តាលដល់មន្ត្រីសុខាភិបាលពាក់សំលៀកបំពាក់ការពារនិងបានបើកវគ្គអប់រំផ្សព្វផ្សាយអំពីជំងឺcovid19ទាំងប្រជុំធំ តូចនៅមន្ទីរសុខាភិបាលខេត្តនិងតាមមន្ទីរពេទ្យនានាផងដែរគឺបានធ្វើការងារនេះច្រើន។ហើយក្នុងនោះក៏ផ្តល់ជូននូវបដាសារអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺcovid19បិតនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀននិងតាមសហគមន៍មានដូចជាសារអប់រំ ការពាក់ម៉ាស លាងដៃនិងសាប៊ូ លើកដៃសំពះដែលជាទំនៀមទំលាប់ខ្មែរ យកក្រមារឺកន្សែងខ្ទប់មាត់ជាដើមនិងត្រូវបរិភោគសាច់បន្លែឆ្អិន និងអ្នកនៅកសិដ្ឋានត្រូវមានអាវការពារកុំប៉ះពាល់សត្វចិញ្ចឹម បក្សី សត្វពាហនៈ សត្វព្រៃនិងការឈរនិយាយគ្នាឲ្យមានចង្ងាយឆ្ងាយពី២ម៉ែត្រទៅ៣ម៉ែត្រព្រមទាំងមិនត្រូវជួបគ្នាដែលមានមនុស្សច្រើន និងសេចក្តីណែនាំជាច្រើនទៀតរបស់ក្រសួងសុខាភិបាលដែលត្រូវចៀសវាងជាពិសេសនៅខេត្តស្វាយរៀងគឺបានត្រៀមលក្ខណៈរួចជាស្រេចដោយយើងមានបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺដែលមានការសង្ស័យផងដែរដើម្បីតាមដានទប់ស្កាត់និងបង្ការឲ្យទាន់ពេលវេលាផងដែរ។
បើតាមលោកកែរដ្ឋាបានឲ្យដឹងថានៅខេត្តស្វាយរៀងមានជនជាតិអាល់ហ្សេរី និងស្ត្រីខ្មែរម្នាក់ដែលធ្វើដំណើរទៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិបាវិតកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចវៀតណាមបញ្ជូនមកកម្ពុជាវិញ ហើយត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ទីរសុខាភិបាលខេត្តស្វាយរៀង ទៅលើការទប់ស្កាត់ និងការបង្ការ នៅល្ងាចថ្ងៃទី១៥ ខែមីនា បានបញ្ជាក់ថា ក្រោយពីយកកំហាករបស់ជនជាតិ អាល់សេរី និងស្រ្តីខ្មែរម្នាក់ទៀតទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផល គឺពួកគេទាំងពីរនាក់អវិជ្ជមានវីរុសកូវីដ១៩។
លោក កែរ រដ្ឋា បានបញ្ជាក់ថា សមត្ថកិច្ចវៀតណាមរកឃើញជនជាតិអាល់សេរី និងស្ត្រីខ្មែរមានកំដៅឡើងក៏រុញមកកម្ពុជាវិញ មន្ត្រីចត្តាឡីសក្ក័យើងក៏ពិនិត្យមានកំដៅ ៣៨.៥c° ក្តៅ ក្អក ហៀរសំបោរ ទើបបញ្ជូនទៅដាក់បន្ទប់ដាច់ដោយឡែកដើម្បីតាមដានជងឺ។
លោក កែរ រដ្ឋា បានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី១៥ ខែមីនា បុរសជនជាតិអាល់ហ្សេរី និងមិត្តស្រី បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តស្វាយរៀង ហើយបន្ទាប់ពីលទ្ធផលពីវិទ្យាស្ថានបាស្ទ័របញ្ជាក់ ថា អវិជ្ជមាន រីឯអ្នករួមដំណើរក្នុងរថយន្ត ៤នាក់ទៀត ក៏បានអនុញ្ញាតឱ្យចេញពីសណ្ឋាគារផងដែរ។យឹម សុថាន

ចែករំលែក៖