សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប បានសម្តែងការមិនពេញចិត្ត នៅពេលឃើញក្រុមហ៊ុនឯកជន យកគ្រឿងចក្រធ្វើសកម្មភាពជី កកាយដីត្រពាំងបុរាណឈ្មោះ «ត្រពាំងខ្មោច» ដែលស្ថិតក្នុងតំបន់ការពារទី ១នៃឧទ្យានអង្គរ យកអាចម៍ដីលក់ ក្រោមកិច្ចសហការជាមួយអាជ្ញា ធរពាក់ព័ន្ធ។
លោក ង៉ា ចុង ចៅសង្កាត់នគរធំ បានប្រាប់ ថា ត្រពាំងខ្មោច មានទំហំជាង ៦ហិកតា ត្រូវបានប្រជាពលរដ្ឋ ចំនួន ៧គ្រួសារ អាស្រ័យផលធ្វើស្រែជាយូរឆ្នាំ មកហើយ។ ក្រោយមកលោក បានទិញបាតត្រពាំងនោះជាង ៦ហិកតា ពីប្រជាពលរដ្ឋទាំង ៧គ្រួសារ ក្នុងតម្លៃ ៧ម៉ឺនដុល្លារ (ជាលុយរបស់ក្រុមហ៊ុនឯកជន) ដើម្បីស្តារជម្រៅ ១,៥០ម៉ែត្រដើម្បីស្តុកទឹកប្រើប្រាស់ផ្សេងៗ។
លោកបន្តថា ការជីកស្ដារ«ត្រពាំងខ្មោច» គឺយោងទៅតាមលិខិតចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយចុះហត្ថលេខាលោកហង្ស ពៅ អគ្គនាយកស្តីទី អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា។
ជុំវិញរឿងរ៉ាវនេះ លោក សុខ រិទ្ធី ទទួលបន្ទុកត្រពាំងបុរាណដ្ឋា នតំបន់ការពារទី១ ក្នុងឧទ្យានអង្គរបានប្រាប់ ថាដោយសារលោកទើបតែចូលមកកាន់ ក្នុងតំបន់នេះ បានត្រឹម ២ខែ ដូច្នេះកិច្ចការងារគេធ្វើអា ជីកម្មជីកយកអាចម៍ដីលក់ក្នុង ត្រពាំងខ្មោច លោកមិនដឹងច្បាស់ទេ។
លោក សុខ រិទ្ធី បានប្រាប់ឲសួរលោក ឡុង កុសល់ ទើបដឹងច្បាស់ដោយលោកមានតួរ នាទីអ្នកនាំពាក្យអាជ្ញាធរអប្សរាផង និងនាយក នៃនាយកដ្ឋានសណ្តាប់ធ្នាប់ផង។
សូមបញ្ជាក់ថា អាជ្ញាធរអប្សរា កាលពីពេលកន្លងទៅ បានចេញសេចក្តីជូនដំណឹង ហាមឃាត់រថយន្តធន់ធំធ្វើអាជី វកម្មលើផ្លូវជាតិតំបន់ឧទ្យា នអង្គរ និងមិនអនុញ្ញាតឲ្យឆ្លងកាត់ នៅពេលថ្ងៃនោះឡើយ ព្រោះវាអាចបង្កផលប៉ះពាល់ភ្ញៀ វជាតិ និងអន្តរជាតិ។
អាជ្ញាធរអប្សរា បានកំណត់ឲ្យរថយន្តប្រភេទខា ងលេីត្រូវបានអនុញ្ញាតឲ្យ ឆ្លងកាត់នៅម៉ោង ៨យប់ដល់ម៉ោង ១១យប់ដោយក្រុមហ៊ុនទទួលខុសត្រូវក្នុងការសំអាតតាមដងផ្លូ វ។
ប៉ុន្តែឥឡូវនេះ គេឃើញក្រុមហ៊ុនជីកកាយដី ត្រពាំងខ្មោច បានធ្វើសកម្មភាពដឹកដីចាក់តា មក្រុមហ៊ុនពុះដីឡូត៍ ជាច្រើនទីតាំងទាំងកណ្ដាលថ្ងៃ ដោយពុំគោរពតាមការណែនាំរបស់ អាជ្ញាធរអប្សរាឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋរដ្ឋ បានឲ្យដឹងថាអាជ្ញាធរធ្លាប់បា នប្រាប់ពួកគាត់ថា ការស្តារត្រពាំងខ្មោចនេះ គឺយកអាចម៍ដីចាក់ធ្វើផ្លូវ ក្នុងឃុំ និងធ្វើជាទំនប់ជុំវិញត្រពាំ ង ប៉ុន្តែបច្ចុប្បន្ន គឺក្រុមហ៊ុនកាយយកអាចម៍ដីលក់ ឲ្យក្រុមហ៊ុនពុះដីឡូត៍ទាំ ងអស់ មិនបានធ្វើតាមអ្វីដែលអាជ្ញា ធរធ្លាប់លើកឡើងនោះទេ៕ ដោយ៖ ប៊ុ នរិទ្ធី