ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបិទអាជីវកម្មKTVចំនួន៥កន្លែងតាមបទបញ្ជារបស់អភិបាលខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្ដឧ​ត្ត​រ​មានជ័យ​ ៖ ទី​តាំង​អាជីវកម្ម​KTV​ចំនួន​៥​កន្លែង​ នៅក្នុង​ស្រុក​អន្លង់វែង ត្រូវ​បាន​កំបាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៣​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​ស្រុក​អន្លង់វែង សហការ​ជាមួយ​កម្លាំង​ចម្រុះ​របស់​សាលាស្រុក​អន្លង់វែង ចំនួន​០៣​នាក់ ដឹកនាំ​បញ្ជា​រួម​ដោយ​លោក​ងួន លីន នាយក​រដ្ឋបាល​សាលាស្រុក​អន្លង់វែង កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើការ​ជូនដំណឹង​នឹង​ណែនាំ​ឲ្យ ម្ចាស់​អាជីវ​កម្ម​បិទ​ជា​បណ្ដោះអាសន្ន​នៅ KTV តាម​បទបញ្ជា​របស់​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​លេខ​១១៩/២០​សណដ​/​ឧ​..​ម​.​ជ​ចុះ​ថ្ងៃទី​១៧ ​ខែ​មីនា​ ឆ្នាំ​២០២០។

​ជា​លទ្ធផល​បាន​ចុះ​ជួន​ដំណឹង​នឹង​បិទ KTV បាន​ចំនួន​០៥​កន្លែង​

១/KTV អរុណ​រះ​មាន​ម្ចាស់​ឈ្មោះ​ខៀវ សា​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។​

២/KTV​ លី ម៉េង​២​ម្ចាស់​ឈ្មោះ​ឈឹម សូ​នី​តា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីតាំងនៅ​ភូមិ​ឃុំ​ខាងលើ​។​

៣/KTV ស៊ីកេ​ម​រី​សត​ស្ថិតនៅ ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក អ​/​វ​។​

៤/KTV​ លី ម៉េង​១​ម្ចាស់​ឈ្មោះ​លី ម៉េង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីតាំង​ស្ថិតនៅ ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង​។​

៥/KTV ហង្ស​មាស​ម្ចាស់​ឈ្មោះ​ពេ​ជ សារឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីតាំង​ស្ថិតនៅ ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​បណ្ដោះអាសន្ន​៕ប៉ែន នួន


ចែករំលែក៖