ខេត្ដឧត្តរមានជ័យ ៖ ទីតាំងអាជីវកម្មKTVចំនួន៥កន្លែង នៅក្នុងស្រុកអន្លង់វែង ត្រូវបានកំបាំងអាវុធហត្ថស្រុកអន្លង់វែងចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុកអន្លង់វែង សហការជាមួយកម្លាំងចម្រុះរបស់សាលាស្រុកអន្លង់វែង ចំនួន០៣នាក់ ដឹកនាំបញ្ជារួមដោយលោកងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចុះធ្វើការជូនដំណឹងនឹងណែនាំឲ្យ ម្ចាស់អាជីវកម្មបិទជាបណ្ដោះអាសន្ននៅ KTV តាមបទបញ្ជារបស់អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យលេខ១១៩/២០សណដ/ឧ..ម.ជចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ជាលទ្ធផលបានចុះជួនដំណឹងនឹងបិទ KTV បានចំនួន០៥កន្លែង
១/KTV អរុណរះមានម្ចាស់ឈ្មោះខៀវ សាវី ភេទស្រី អាយុ៥០ឆ្នាំ មានទីតាំងស្ថិតនៅក្នុង ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។
២/KTV លី ម៉េង២ម្ចាស់ឈ្មោះឈឹម សូនីតា ភេទស្រី អាយុ២៨ឆ្នាំ មានទីតាំងនៅភូមិឃុំខាងលើ។
៣/KTV ស៊ីកេមរីសតស្ថិតនៅ ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុក អ/វ។
៤/KTV លី ម៉េង១ម្ចាស់ឈ្មោះលី ម៉េង ភេទប្រុស អាយុ៥០ឆ្នាំ មានទីតាំងស្ថិតនៅ ភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង។
៥/KTV ហង្សមាសម្ចាស់ឈ្មោះពេជ សារឿន ភេទប្រុស អាយុ២៧ឆ្នាំ មានទីតាំងស្ថិតនៅ ភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបណ្ដោះអាសន្ន៕ប៉ែន នួន