ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្តិច រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត គិតសរុបដល់ ៣៧នាក់ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ គិតមកដល់ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់ ៣៧នាក់។ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីបន្ថែមទៀត។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ៖បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៣៧នាក់ហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។
សូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចតទៅ៖


ចែករំលែក៖