ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់ទាយដបសាំងចាក់ដុតផ្ទះអ្នកស្រុក

ចែករំលែក៖

បន្ទាយមានជ័យ៖ បុរសចិត្តខ្លាំងទាញដបសាំងដុតផ្ទះអ្នកស្រុកត្រូវសមត្ថកិច្ចឃាត់ខ្លួន បង្កការភ្នាក់ផ្អើលទាំងកណ្តាលថ្ងៃ តែសំណាងអ្នកភូមិនាំគ្នាជួយពន្លត់ទាត់ពេលវេលា ដែលមិនធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិធំដុំអ្វីឡើយ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មុខស្តង់អេតចាយយាយម៉ៅ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនសង្ស័យឈ្មោះ ហ៊ឹម សាមាន ភេទប្រុស អាយុជាង២៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ ជិៈកង់មកដល់កន្លែងកើតហេតុ បានធ្វើសកម្មភាពទាញដបសាំងដែលម្ចាស់ផ្ទះកំពុងដាក់តាំងលក់ រួចទាញដែកកេះពីហោប៉ៅរបស់ខ្លួនចាក់ដុត តែសំណាងល្អអ្នកភូមិបានផ្អើលឆោឡោជួយពន្លត់ទាន់ពេលវេលា។
លោក ប៉ាវ កុសល់ ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា ជនសង្ស័យខាងលើធ្លាប់ជាកូនជាងធ្វើផ្ទះឲ្យខ្លួន ហើយលោកក៏មិនដែលជំពាក់ប្រាក់ថ្លៃឈ្នួលជនសង្ស័យដែរ មិនត្រឹមតែប៉ុណ្ណោះជនសង្ស័យក៏ធ្លាប់អុកឡុកផ្ទះជួលរបស់ខ្លួនកាលពីរថ្ងៃមុនផងដែរ។ លោកបញ្ជាក់ថា មិនដែលមានទំនាស់អ្វីជាមួយជនសង្ស័យឡើយ ហើយក៏មិនដឹងថា ជនសង្ស័យគុំគួនរឿងអ្វីដែរ។
ក្រោយពីធ្វើសកម្មភាពជនសង្ស័យត្រូវបានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល នាំខ្លួនយកសួរនាំកសាងសំណុំរឿងបញ្ជូនបន្តតាមនីតីវិធី៕វណ្ណា


ចែករំលែក៖