ព័ត៌មានទាន់ហេតុការណ៍៖

បឹង​ធម្មជាតិ​មួយកន្លែង​ក្នុង​ឃុំ​ស្វាយជ្រុំ ត្រូវក្រុម​ឈ្មួញ​ជីក​អាចម៍ដី​លក់​គ្មានអាជ្ញាធរអើពើ​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង ៖ប្រជាពលរដ្ឋ​រស់នៅឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ចាប់ផ្តើមជីក​.​ដឹក​អាចម៍ដី​លក់ ​យ៉ាងអនាធិបតេយ្យ​ក្នុង​បឹង​មួយកន្លែង​នៅក្ណុងឃុំនេះយ៉ាង​គឃ្លើន ហើយ ត្រូវបាន​គេ​សង្ស័យថាអាច​មាន​ការឃុបឃិតគ្ណា​ពី​សំណាក់​មន្ត្រី នៃ​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ទើប​ស្ងាត់​​ឈឹងគ្មានការអើពើត្រួតពិនិត្យបន្តិចសោះ ​ទោះបី​ប្រជាពលរដ្ឋរាយការណ៍​រិះគន់​ក៏ដោយ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​សកម្មភាព​បំផ្លាញ​បឹង​ខាងលើ​ស្ថិតនៅ​ត្រង់ចំណុច​បឹង​គុណ​ក្ដី ស្ថិតក្នុង​ភូមិ​វត្ត​ថ្នល់ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈដែល​គ្រឿងចក្រ និង​រថយន្ត​ធុន​ធំៗ​នៅ​ទីតាំង​នោះ ត្រូវបាន​គេ​ស្គាល់ជា​របស់​ថៅកែ​ឈ្មោះ ឡង់ឌី ប៉ុន្តែ​ក្រុម​អ្នកបើកបរយកអាចម៍ដីលក់​អះអាងថា ពួកគាត់​អត់​ដឹង​មានច្បាប់ឬមិនមានច្បាប់​អ្វី​នោះទេ​ដឹង​តែពី​ដឹក ព្រោះ​អី​ស៊ីប្រាក់​ខែ​ពី​ឈ្មោះ ឡង់ឌី នេះឯង។​

ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ដី​ដែល​ក្រុម​ឈ្មួញ​ឃុ​ឃិត​គ្នា​បំផ្លាញ​នោះ ជា​តំបន់​បឹង​ធ​ម្មជាតិ​.​ព្រៃ​លិច​ទឹក​.​ជម្រក​ត្រី​ពង​កូន​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ។ ប៉ុន្តែ​ឥឡូវ​ត្រូវ​ក្រុម​ឃ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ជីក​កកាយ​យក​អាច​ដី​លក់​យ៉ាង​រំភើយ​ គ្មានស្ថាប័នជំនាញណាទៅជួយទប់ស្កាត់ឡើយ ។​

ពាក់ព័ន្ធ​ករណី​ក្រុម​ឈ្មួញ​ជីក​.​ដឹក​អាចម៍ដី​លក់​ខាងលើ អង្ក​ភាព​កាសែតនគរវត្តមិនអាច​ស្វែងរក​ការ​ពន្យល់​ពី​លោក ឡង់ឌី បានទេដោយគ្មានលេខទូរស័ព្ទ។

ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទខេត្តកំពង់ឆ្នាំង បាន​ប្រាប់​​យ៉ាងខ្លី​ថា រឿងនេះគាត់អត់​ដឹង​អីទេ សហការី


ចែករំលែក៖