ព័ត៌មានទាន់ហេតុការណ៍៖

កម្ទេចមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ៣គ្រឿង នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃច័ន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វៃអេត) សហការកម្ទេចរថយន្តម៉ាក រ៉េវ(បាកុង)ដែលជាមធ្យមបាយបំរើបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ចំនួន ០៣គ្រឿង ដោយប្រើប្រាសរំសេវបំផ្ទុះ និងផ្សាកាត់ដោយខ្យល់អុីត្រូសែន ។

ករណីកម្ទេចមធ្យោបាយដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើ នៅក្នុងព្រៃត្រង់ចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

គួររំលឹកថា មធ្យោបាយជាវត្ថុតាងត្រូវបានកម្ទេចនេះ កម្លាំងបានធ្វើការបង្រ្កាប និងដកហូតតាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ នៅចំណុចខាងលើ ដែលស្ថិតក្នុងភូមិ.ឃុំកើតហេតុ ៕ បុឹម ពិន


ចែករំលែក៖