ព័ត៌មានទាន់ហេតុការណ៍៖

ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងខេត្តត្បូងឃ្មុំ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធានថ្មី គង់ សុភាព

ចែករំលែក៖

 

ខេត្តត្បូងឃ្មុំ ៖ បើទោះបីជាក្រសួងសាធារណការបញ្ជាដាច់ណាត់យ៉ាងណា ក៏នៅតែ​យោគយល់ខ្លះៗចំពោះបញ្ហាដឹកលើសទម្ងន់ តាមរយៈអនុញ្ញាតឲ្យក្រុមមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្តមានឱកាសឆ្លៀតរកលុយស្របច្បាប់បានយ៉ាងងាយសុខស្រួល ខណៈចំណូលបានដោយងាយលើរថយន្ត ដឹកលើសទម្ងន់ក៏ត្រូវបង់លុយ មិនលើស​ទម្ងន់ក៏ត្រូវបង់ ។

ប្រភពរាយការណ៍ថា រថយន្តដឹកដំឡូងលើសទម្ងន់ តែមួយតោន រហូតដល់៥តោន ត្រូវបង់៣ម៉ឺនរៀលជូនលោក គង់ សហភាព អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំទទួលបន្ទុកជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ។ គេរាយការណ៍ថា រថយន្តដឹកលើសទម្ងន់ចាប់ពី១តោន ដល់៥តោន សុទ្ធតែត្រូវបង់ប្រាក់ឲ្យស្ថានីយថ្លឹងរថយន្ត៣ម៉ឺនរៀល និង រថយន្តធំៗដែលដឹកមិនលើសទម្ងន់ត្រូវបង់២ម៉ឺនរៀល សម្រាប់ឲ្យមន្រ្តីនៅតាមស្ថានីយ គ្រាន់នឹងបានបាយទឹក។ មួយថ្ងៃៗរថយន្តធំៗ ទាំងលើសទម្ងន់ និងមិនលើស ទម្ងន់រាប់រយគ្រឿងឆ្លងកាត់ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងជាពិសេសរថយន្តដឹកដំឡូង និងរថយន្តដឹកទំនិញឆ្លងកាត់មកពីប្រទេសវៀតណាម។

គេរាយការណ៍ទៀតថា លោក គង់ សហភាព អនុប្រធានមន្ទីរសាធារណការ និងជាប្រធាន ស្ថានីយថ្លឹងទម្ងន់ខាងលើ អាចរកចំណូលបានរាប់លានរៀលក្នុង មួយថ្ងៃៗ ដោយស្របច្បាប់។ ស្របច្បាប់ក៏ព្រោះថា រថយន្តធំៗដែលមិនលើសទម្ងន់ ក៏ត្រូវជូនសោហ៊ុយ ដល់ពួកមន្រ្តីនៅស្ថានីយថ្លឹងរថយន្តមានជ័យនោះដែរ។ ដូច្នេះវា ជាភាពស្របច្បាប់ដោយមិនបាច់ខ្វល់ ចំពោះការរិះគន់ទាំងឡាយនេះទៀតឡើយ។ ម្យ៉ាងទៀតវាជាគោលការណ៍របស់ក្រសួងសាធារណការ ឲ្យបិទភ្នែកខ្លះចំពោះរថយន្ត ដឹកលើស​ទម្ងន់ពី១តោន ដល់៥តោន។ ដូច្នេះអ្នកលើសទម្ងន់ពី១តោន ដល់៥ តោន ផ្តល់ភាពស្របច្បាប់ដល់ពួកមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្ត ជាពិសេសនៅស្ថានីយ ថ្លឹងរថយន្តថ្នល់ទទឹង ។

ជាក់ស្តែងកាលពីយប់ម៉ោងមួយរំលងអាធ្រា​តថ្ងៃទី២៥ មិមិនា២០២០ នៅថ្នល់ទទឹង​ខេត្ត​ត្បូងឃ្មុំ​ មានឡាន​ដឹកទំនិញ​ដំឡូងមី​ និងស្រូវ​ ថែមទាំង​ ទំនិញ​ មួយចំនួនទៀត​បានធ្វេីការតវ៉ារឿងជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ខេត្ត​ ត្បូងឃ្មុំ​ ក្រោមការបញ្ជារពីលោក គង់ សហភាព មកស្ទាក់​ឡាន​នៅចំនុច​ ថ្នល់ទទឹង​អោយ​ទៅស្ថានី​យ៍​ដេីម្បី​យកលុយពីក្រុមឡានដឹក​ដោយឡានដឹកមិនលើសទម្ងន់ក៏យកលុយ​ដែរ ​ម្ម្លោះហេីយបានជាក្រុមអ្នកបើកឡាន​រាប់​រយគ្រឿង​ដាក់ឡាន​បិតផ្លូវ​ធ្វេីការតវ៉ា​ចាប់ពីម៉ោង​ មួយ​ ដល់​ម៉ោង​ ប្ប្រាំភ្លឺធ្វើរអោយមានការ ​កកកកកស្ទះរថយន្តប្រហែលរាប់ពាន់​គ្រឿង​ ។

ទាក់ទងនិងការចោទប្រកាន់ខាងលើលោក គង់ សុភាព បានប្រាប់តាមទូរស័ព្ទថា លោកមិនបានប៉ះពាល់លុយកាក់ពុករលួយនៅស្ថានីយជញ្ជីងថ្លឹងរថយន្តសូម្បី១រៀល ៕ ដោយ ៖ វណ្ណៈ


ចែករំលែក៖