ខេត្តត្បូងឃ្មុំ ៖ បើទោះបីជាក្រសួងសាធារណការបញ្ជាដាច់ណាត់យ៉ាងណា ក៏នៅតែយោគយល់ខ្លះៗចំពោះបញ្ហាដឹកលើសទម្ងន់ តាមរយៈអនុញ្ញាតឲ្យក្រុមមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្តមានឱកាសឆ្លៀតរកលុយស្របច្បាប់បានយ៉ាងងាយសុខស្រួល ខណៈចំណូលបានដោយងាយលើរថយន្ត ដឹកលើសទម្ងន់ក៏ត្រូវបង់លុយ មិនលើសទម្ងន់ក៏ត្រូវបង់ ។
ប្រភពរាយការណ៍ថា រថយន្តដឹកដំឡូងលើសទម្ងន់ តែមួយតោន រហូតដល់៥តោន ត្រូវបង់៣ម៉ឺនរៀលជូនលោក គង់ សហភាព អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំទទួលបន្ទុកជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ។ គេរាយការណ៍ថា រថយន្តដឹកលើសទម្ងន់ចាប់ពី១តោន ដល់៥តោន សុទ្ធតែត្រូវបង់ប្រាក់ឲ្យស្ថានីយថ្លឹងរថយន្ត៣ម៉ឺនរៀល និង រថយន្តធំៗដែលដឹកមិនលើសទម្ងន់ត្រូវបង់២ម៉ឺនរៀល សម្រាប់ឲ្យមន្រ្តីនៅតាមស្ថានីយ គ្រាន់នឹងបានបាយទឹក។ មួយថ្ងៃៗរថយន្តធំៗ ទាំងលើសទម្ងន់ និងមិនលើស ទម្ងន់រាប់រយគ្រឿងឆ្លងកាត់ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងជាពិសេសរថយន្តដឹកដំឡូង និងរថយន្តដឹកទំនិញឆ្លងកាត់មកពីប្រទេសវៀតណាម។
គេរាយការណ៍ទៀតថា លោក គង់ សហភាព អនុប្រធានមន្ទីរសាធារណការ និងជាប្រធាន ស្ថានីយថ្លឹងទម្ងន់ខាងលើ អាចរកចំណូលបានរាប់លានរៀលក្នុង មួយថ្ងៃៗ ដោយស្របច្បាប់។ ស្របច្បាប់ក៏ព្រោះថា រថយន្តធំៗដែលមិនលើសទម្ងន់ ក៏ត្រូវជូនសោហ៊ុយ ដល់ពួកមន្រ្តីនៅស្ថានីយថ្លឹងរថយន្តមានជ័យនោះដែរ។ ដូច្នេះវា ជាភាពស្របច្បាប់ដោយមិនបាច់ខ្វល់ ចំពោះការរិះគន់ទាំងឡាយនេះទៀតឡើយ។ ម្យ៉ាងទៀតវាជាគោលការណ៍របស់ក្រសួងសាធារណការ ឲ្យបិទភ្នែកខ្លះចំពោះរថយន្ត ដឹកលើសទម្ងន់ពី១តោន ដល់៥តោន។ ដូច្នេះអ្នកលើសទម្ងន់ពី១តោន ដល់៥ តោន ផ្តល់ភាពស្របច្បាប់ដល់ពួកមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្ត ជាពិសេសនៅស្ថានីយ ថ្លឹងរថយន្តថ្នល់ទទឹង ។
ជាក់ស្តែងកាលពីយប់ម៉ោងមួយរំលងអាធ្រាតថ្ងៃទី២៥ មិមិនា២០២០ នៅថ្នល់ទទឹងខេត្តត្បូងឃ្មុំ មានឡានដឹកទំនិញដំឡូងមី និងស្រូវ ថែមទាំង ទំនិញ មួយចំនួនទៀតបានធ្វេីការតវ៉ារឿងជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ខេត្ត ត្បូងឃ្មុំ ក្រោមការបញ្ជារពីលោក គង់ សហភាព មកស្ទាក់ឡាននៅចំនុច ថ្នល់ទទឹងអោយទៅស្ថានីយ៍ដេីម្បីយកលុយពីក្រុមឡានដឹកដោយឡានដឹកមិនលើសទម្ងន់ក៏យកលុយដែរ ម្ម្លោះហេីយបានជាក្រុមអ្នកបើកឡានរាប់រយគ្រឿងដាក់ឡានបិតផ្លូវធ្វេីការតវ៉ាចាប់ពីម៉ោង មួយ ដល់ម៉ោង ប្ប្រាំភ្លឺធ្វើរអោយមានការ កកកកកស្ទះរថយន្តប្រហែលរាប់ពាន់គ្រឿង ។
ទាក់ទងនិងការចោទប្រកាន់ខាងលើលោក គង់ សុភាព បានប្រាប់តាមទូរស័ព្ទថា លោកមិនបានប៉ះពាល់លុយកាក់ពុករលួយនៅស្ថានីយជញ្ជីងថ្លឹងរថយន្តសូម្បី១រៀល ៕ ដោយ ៖ វណ្ណៈ