ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ង ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ ដែលប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃនប់ឃាត់ខ្លួនកាលពីកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គ្រាដែលពួកគេកំពុងដើរលើដងផ្លូវហើយជួបនឹងកម្លាំងសមត្ថ្ថកិច្ចចេញល្បាតតាមមូលដ្ឋាន ។

មន្រ្តីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានជាបងប្អូនបង្កើតនឹងគ្នាមានឈ្មោះ សុខ ខេមរា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំងពីរនាក់ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនមាន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស៊ីរ៉ូស ដោះក្បាំង គ្មានស្លាកលេខ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង កូនសោខ្សៀចំនួន២ និងសម្ភារសម្រាប់ធ្វើសកម្មភាព១ចំនួនទៀត ។

ក្រោយកើតហេតុជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធីផ្លូវច្បាប់ ៕ សហការី


ចែករំលែក៖