ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់សណ្ឋាគារ កណ្តាលក្រុងកំពង់ឆ្នាំង

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខួនឯងនៅក្នុងបន្ទប់សណ្ឋាគារមួកន្លែងនៅក្នុងក្រុងកំពង់ឆ្នាំង ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ស្រ្តីដែលចង.ក ស្លាប់ខ្លួនឯងនេះ មានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ  ស្រុកល្វាឯម ខេត្តកណ្តាល

សមត្ហកិច្ចបានអោយដឹងទៀតថា នតាមប្រភពនៅកន្លែងកើតហេតុ គឺនៅព្រលប់ថ្ងៃទី ២៤ ខែមីនា មានរថយន្តឡង់គ្រិស័រ មួយគ្រឿងដឹកនារីរងគ្រោះមកដាក់នៅមុខសណ្ឋាគារ ផាម៉ា ក្រោយមករថយន្តនោះ ក៏ទៅបាត់ ក្រោយមកទៀត ក៏មានមនុស្ស៦នាក់ មកតាមរក ហើយសួរនាំ មនុស្សធ្វើការនៅសណ្ឋាគារ តែពុំត្រូវបានអ្នកធ្វើការប្រាប់ឲ្យដឹងថា ស្រ្តីម្នាក់នោះដេកនៅផ្ទះសំណាក់នោះទេ ក្រោយមកទៀតមនុស្សទាំង៦នាក់ ក៏បានចតរថយន្តនៅមុខសណ្ឋាគារជាប់គ្នានិងសណ្ឋាគារកើតហេតុ រួមទាំងបានជួលបន្ទប់ តែបែរជាមនុស្សទាំង៦នាក់នេះ មិនមកចូលដេកគឺជួលចោល ។

តាមប្រភពស្រ្តីនេះមានការចាញ់បោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់១៧០០ដុល្លាបន្ថែមទៀត ទើបកើតជំងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះ។ ដោយសារខ្លួនចាញ់បោកគេអស់លុយពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចង.កសម្លាប់ខ្លួនសម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហា ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ច័យនិងបានសន្និដ្ឋានថាស្រ្តីរូបនេះពិតជាបានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនពិតប្រាកដមែន ក្រោយពិនត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពជូនគ្រួសារសពផងដែរ ៕ ចន្ថា


ចែករំលែក៖