ព័ត៌មានទាន់ហេតុការណ៍៖

ថៃមានចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី

ចែករំលែក៖

ប្រទេសថៃ៖ ប្រទេសក្នុងតំបន់អាស៊ានមានករណីឆ្លងនិងស្លាប់កើនឡើង​ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយនេះ ​។ ក្នុងនោះមាន​៥ប្រទេសមានការកើនឡើងចំនួនអ្នកឆ្លងគួឲ្យគត់សម្គាល់​។
ប្រទេសថៃ៖ មាន ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី។ សារព័ត៌មានCNA ​នៅថ្ងៃទី​២៦ខែមីនា ដកស្រង់ការប្រកាសរបស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា៖ មកទល់ពេលនេះ មនុស្ស៤នាក់ បានស្លាប់ដោយសារ COVID-19។ ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន បានចូលជាធរមានហើយ ដោយអាជ្ញាធរបាន និងកំពុងបង្កើតប៉ុស្តិត្រួតពិនិត្យ នៅតាមដងផ្លូវសំខាន់ ដែលភ្ជាប់ទៅកាន់ខេត្តនានា៕ ធីរីណា


ចែករំលែក៖