កំពង់ស្ពឺ៖ បក្ខពួកចោរប្លន់ម្នាក់ដែលមានសំណាងគេចខ្លួនជាបន្តបន្ទាប់ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយក្រោយពីចៅក្រមចេញដីការបង្គាប់អោយចាបខ្លួន៦ដងរួចមក។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបញ្ជូនជននេះទៅដាក់នៅពន្ឋនាគារអោយជួបជុំបក្ឋពួករបស់គេដែលជាប់នៅទីនោះមុននាេពលកន្លងមក។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលវេលាម៉ោង ២២ និង ៣៥នាទីយប់ថៃ្ងទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ននគរបាលស្រុកសំរោងទងបានអោយដឹងថា
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការស្រុកសំរោងទង ធ្វើការឃាត់ខ្លួន មុខសញ្ញាពាក់ព័ន្ធក្នុងករណី«លួចស្ថានទម្ងន់ទោស ដោយសារប្រើអំពើហិង្សា (ប្លន់)សរុបចំនួន ០៦ ដីកាដែលចៅក្រមបង្គាប់ឲ្យចាប់ខ្លួន។
ជនសង្ស័យមានឈ្មោះ កែវ ដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ និងធ្វើចោរ មានទីលំនៅភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាជនសង្ស័យគឺជាបក្ខពួក ក្រុមចោរដ៏សកម្មបំផុតកន្លងមកធ្វើសកម្មភាពជាអង្គការចាត់តាំងត្រឹមត្រូវ។បក្ខពួករបស់គេនាពេលកន្លងមកត្រូវបានសមត្ថកិច្ចស្រាវ
ជ្រាវបង្រ្កាបបាន ១៦នាក់ ជាបន្តបន្ទាប់ហើយសល់បក្ខពួកមួយចំនួនបានរត់គេចខ្លួន ជាក់ស្ដែងជនសង្ស័យទំនងគិតថាសមត្ថកិច្ចភ្លេចក៏លបចូលមកផ្ទះក៏ត្រូវកំលាំងធ្វើការឃាត់ខ្លួនបានតែម្តងបន្ទាប់ពីចៅក្រមចេញដីការបង្គាប់អោយចាប់ខ្លួនចំនចនួន៦ដីការរួចមក។
សូមរំលឹកថាក្រុមកំពូលចោរកន្លងមកគឺក្រុមគេបានជិះម៉ូតូដេញតាមម៉ូតូ ធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាចដែលធាក់ម៉ូតូផ្ដួលតែម្ដង ចុះទៅធ្វេីឈ្លោះប្រកែកគ្នារបៀបជាក្រុមក្មេងស្គាល់គ្នាហេីយមានជម្លោះរឿងអ្វីមួយ ដេីម្បីបន្លំភ្នែកអ្នកដំណេីរដែលជិះកាត់អោយឃេីញថាជាក្រុមក្មេងទំនេីងឈ្លោះគ្នា មិនមែនជាចោរប្លន់ម៉ូតូនោះទេ រួចដេញវាយជនរងគ្រោះរត់ចោលម៉ូតូ ទេីបបក្ខពួកគេលេីកម៉ូតូជិះគេចខ្លួនតែម្ដង ម្យ៉ាងទៀតពួកគេប្រេីឧបករណ៍ដំបង កាំបិតជិះដេញតាមកាប់ជនរងគ្រោះរហូតជនរងគ្រោះដួលហេីយយកម៉ូតូទៅតែម្ដង សកម្មភាពនេះភាគច្រេីនកេីតក្នុងភូមិសាស្រ្ដស្រុកសំរោងទង ផ្លូវលេខ ១៤៤០ ច្បារមន ទៅក្រាំងចេក ផ្លូវជាតិលេខ ៤ ។ ល។
នៅរសៀលថ្ងៃទី26មីនា2020នេះមុខសញ្ញាខាងលេីត្រូវបានជំនាញបញ្ជូនទៅដាក់ពន្ឋនាគារងចាំតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕សេនាស័ក្តិ





