ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវប្រទេសទាំងអស់ មានការពង្រឹងភាពជាដៃគូ និងសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងដល់ប្រជាជននៅលើពិភពលោក។
គណបក្សប្រជាជនកម្ពុជា ក៏បានអោយមន្ត្រីក្រុមការងារតាមមូលដ្ឋានក្នុងក្របខណ្ឌទូទាំងប្រទេស ជួយ និងអប់រំប្រជាពលរដ្ឋ អោយប្រុងប្រយ័ត្នខ្ពស់ ពីការរាលដាលនៃជំងឺវីរុសកូរ៉ូណាកូវីដ១៩ ថែរក្សាអនាម័យ លាងដីនិងសាប៊ូ អាកុល ជាដើម៕ សុខខេមរា