ប្រទេសចិន៖ ប្រធានាធិបតីចិន បានទូរស័ព្ទទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ ក្រោយមានអ្នកឆ្លងកើនឡើងខ្ពស់នៅអាមេរិក។ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៧ ខែមីនា ចំនួនអ្នកឆ្លងកូវីដនៅអាមេរិក កើនឡើងដល់៨៥២៦៨នាក់ ស្លាប់១២៩៣នាក់ និងជាសះស្បើយ១៨៦៤នាក់។
នៅថ្ងៃនេះដែរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ពិភាក្សា ពីការរីករាលដាលនៃវីរុសកូវីដ-១៩ និងសង្គ្រាមប្រឆាំងកូវីដ។ នៅក្នុងការកិច្ចពិភ្សានោះ លោក ស៊ីជីនពីង បានបញ្ជាក់ថា«កិច្ចសហប្រតិបត្តិការណ៍ជាជម្រើសត្រឹមត្រូវ តែមួយគត់ក្នុងសង្គ្រាមប្រឆាំង សត្រូវរួមរបស់មនុស្សជាតិ»។
នៅក្នុងជំនួបពិភាក្សា លោក ស៊ី ជីនពីង បានបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ អាមេរិក ចិន ឈានដល់ដំណាក់កាលសំខាន់បំផុត គឺត្រូវសាមគ្គី ដើម្បីប្រឆាំង និងជំងឺឆ្លង។ ជំនួបពិភាក្សានោះកើតឡើងក្រោយពេលដែលអាមេរិក ក្លាយទៅជាប្រទេសនាំមុខគេ ពីចំនួនអ្នកឆ្លង កូវីដ-១៩នៅអាមេរិក គឺច្រើនជាងចិនទៅទៀត។ ពលរដ្ឋអាមេរិកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយបានក្លាយជា សម្បុក កូវីដ-១៩ថ្មីបន្ទាប់ពីចិននិងអ៊ីតាលី។
ប្រធានាធិបតីចិនបានប្រកាសថា ចិនបានត្រៀមលក្ខណះជានិច្ច ដើម្បីធ្វើការជាមួយបណ្តាប្រទេស ក្នុងនោះមានអាមេរិកផងដែរ ដើម្បីផ្លាស់ប្តូរបទពិសោធ ទប់ស្កាត់កូវីដ-១៩។ ប្រធានាធិបតីចិនបញ្ជាក់ទៀតថា «ពលរដ្ឋ ចិន ពិតជាមានបំណងចង់ឲ្យអាមេរិកគ្រប់គ្រងការឆ្លងរាលដាល នឹងឆាប់គ្រប់គ្រងបានស្ថានភាព»៕
ដោយ៖ ធីរីណា