ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ធ្វេីការប្រគល់សម្ភារៈមួយចំនួន ជូនដល់បណ្តាសង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដេីម្បីអនុវត្តយុទ្ធនាការ ផ្សព្វផ្សាយវិធានការ បង្ការ និងគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩(COVID19) ។
ពិធីប្រគល់សម្ភារៈនេះ ត្រូវបានធ្វេីឡេីងនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមសំណាក់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
សម្ភារៈដែលបានប្រគល់ជូនដល់បណ្តាសង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ នាពេលនេះសរុបរួមមាន៖
-អាល់កុល
-សាប៊ូ
-ម៉ាស់
-ម៉ាសុីនវាស់កំដៅ
-ខិតប័ណ្ណអប់រំសុខភាព ។
សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានចេញផ្សាយ វេលាម៉ោង២០:០០ យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងមានចំនួន ៩៨នាក់ (ស្រី២៥នាក់ ប្រុស៧៣នាក់) ក្នុងនោះមានចំនួន ១១នាក់ បានជាសះស្បេីយ (ដោយមិនរាប់បញ្ចូលជនជាតិស៊ុយអែត ១នាក់ ដែលបានចាកចេញពីកម្ពុជាដោយគាត់មិននៅរងចាំទទួលលទ្ធផលតេស្ត ៕ សហការី