ភ្នំពេញ៖ តារាចម្រៀង និងជាអតីតបេក្ខជនលេចធ្លោរក្នុងការប្រកួតកម្មវិធី X- Factor Cambodia រដូvកាលទី១កញ្ញា ចិន យ៉ាទីកាន់តែទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីនាងបានលេចមុខក្នុងកម្មវិធីប្រគំតន្ត្រី និងបញ្ចេញស្នាដៃបទចម្រៀងថ្មី។ រំលឹកប្រវត្តិចូលសិល្បៈដំបូង តារាស្រីរូបនេះលើកឡើងយ៉ាងកម្សត់ថាទទួលបានប្រាក់កម្រៃត្រឹម៤ដុល្លារអាមេរិកប៉ុណ្ណោះ។
ផ្តើមប្រឡូកសិល្បៈចាប់តាំងពីឆ្នាំ ២០១៤ ចិន យ៉ាទី បានជម្នះការលំបាកជាច្រើនរាប់មិនអស់ គឺនាងផ្តើមច្រៀងក្នុងភោជនីយដ្ឋានមួយក្នុងតម្លៃខ្លួនត្រឹមតែ៤ដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះជាតម្លៃខ្លួននៃការច្រៀងនេះមិនតបតាមតម្រូវការចំណាយប្រចាំថ្ងៃមែន ប៉ុន្តែតារាស្រីដែលកើតចេញពីត្រកូលក្រីក្រមួយនាស្រុកបាធាយ ខេត្តកំពង់ចាម រូបនេះបានប្រឹងប្រែងតស៊ូរហូតទទួលបានការងារច្រៀងថ្មីៗជាបន្តបន្ទាប់។ ឆ្នាំ ២០១៩ នាងសម្រេចចិត្តចូលប្រកួតក្នុងកម្មវិធីប្រកួតចម្រៀងអន្តរជាតមួយគឺកម្មវិធី វិធី X- Factor Cambodia រដូvកាលទី១ ហើយដោយសាសមត្ថភាពច្រៀង ទឹកដមសំឡេងរបស់នាងល្អ បានធ្វើឲ្យនាងដែលស្ថិតក្នុងក្រុម TMT ឈានដល់វគ្គផ្សាយផ្ទាល់ (Live Show)។ តារាស្រីវ័យ២៤ ឆ្នាំរូបនេះលើកឡើងដែថា ទោះមិនទទួលបានពានរង្វាន់ប៉ុន្តែនាងទទួលបានការគាំទ្រ លើកទឹកចិត្តច្រើនពីទស្សនិកជន ហើយនាងចាប់ផ្តើមលេចមុខមាត់ខ្លះៗក្នុងកម្មវីធីប្រគំតន្ត្រី និងបានបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនគឺបទ”រួមទុក្ខតែមិនអាចរួមសុខ”។ តារាស្រីរូបនេះបន្តថាជីវិតគឺជាតស៊ូការលំបាក នឹងបង្រៀនយើងឲ្យចេះតស៊ូ និងដើរទៅមុខ ដួលហើយត្រូវហ៊ានក្រោយ គ្មានអ្នកណាម្នាក់កើតមកជោគជ័យ និងបរាជ័យជារៀងរហូតឡើយ។ នាងថាបច្ចុប្បន្ននាងក៏ជាអ្នកចម្រៀងក្នុងភោជនីយដ្ឋានមួយផងដែរ បើទោះបីជាជីវភាពមិនទាន់ធូរធា ប្រាក់ចំណូលមិនទាន់បានខ្ពស់ប៉ុន្តែនាងនៅមានសង្ឃឹម និងការទទួលបានឱកាសថ្មីបន្តក្តីស្រមៃទៅមុខបន្ថែមទៀត។ដោយ វឌ្ឍនា