ភ្នំពេញ៖ គេអាចដូរឈ្មោះមនុស្សបាន តែគេមិនអាចប្តូរចរិកធម្មជាតិ នៃសារជាតិរបស់មនុស្សបានទេ បើជារុក្ខជាតិ ពូជក្រូច វានៅតែក្រូច ពូជស្វាយ វានៅតែស្វាយ ពិបាកកែប្រែបំផុត។ យ៉ាងណាមិញមនុស្សដែលមានសន្តាន ក្នុងអំនួតថាខ្លួនជាអ្នកចេះ មានតែអញ គេមិនស្មើអញ អញធ្វើអីក៏ត្រូវ អញរកសុីអីក៏ចំណេញ អញនិយាយអីក៏បាន សិទ្ធរបស់អញ …ចុងក្រោយគឺលេងមានពាក្យថា«អញ» ទៀតហើយ មានតែ«អុញ» ខណៈខ្លួនដើរកាន់តែជ្រៅមានទោសទណ្ឌ នេះជាតថភាពជាក់ស្តែង។
បុគ្គល ឈ្មោះ នី ណាក់ ម្ចាស់អខោន Facebook IMan-KH គេស្គាល់សាវតាច្បាស់ណាស់ពី ស្នាដៃគាត់ជេរ បញ្ចោរ ប្រមាថ ថ្នាក់ដឹកនាំ ជនរួមជាតិ ដៀលប្រជាពលរដ្ឋកប់មាត់ៗ ប្រមាថគ្រូបង្រៀន លើ Facebook ចាត់ទុកមិនស្មើខ្លួន អាចថាគាត់កើតមកចេះស្រាប់តែម្តង ឬម៉ាស្រុក មានតែ១ មិនបានចោលចរិកអំនួតនោះឡើយ។ គាត់បានសូមទោសប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ នូវកំហុសគាត់បានមួយដង្ហើមចង្រិត បកមកអំនួតឌឺចំអកវិញភ្លាមៗ មួយទំហឹងៗ របស់គាត់ ដៀលគេ ដៀលឯងដដែល អាចជាមនុស្សរោគចិត្ត ឬជាអ្នកចេះដឹងខ្ពស់ក្នុងលំដាប់VIP ។ ម្សិលមិញគាត់ចោទគេសុទ្ធតែ .. “តើពេញចិត្តហើយមែនទេដែលថា ខ្មែរស្រលាញ់ខ្មែរ? យួនមកនៅស្រុកខ្មែរដោយខុសច្បាប់ យួនបានដី បានផ្ទះ បានការថែទាំយ៉ាងកក់ក្តៅ ប៉ុន្តែ ខ្មែរមិនដែលខ្វល់ខ្វាយសោះឡើយ បែរជាមកចាត់ទុកប្រជាជនខ្មែរម្នាក់នេះគឺជាសត្រូវបែបនេះទៅវិញ។ តើទង្វើរបស់ខ្ញុំ នាំមហន្តរាយអ្វីដល់អ្នកគ្រប់គ្នា?”។
លោក នី ណាក់ បានបន្ថែមទៀតថា “អ្នកខ្លះមេជួញដូរគ្រឿងញៀនដ៏ធំ មេកាប់បំផ្លាញព្រៃឈើ លក់ដីរដ្ឋ បំផ្លាញធនធានធម្មជាតិ ឆក់ប្លន់ដណ្តើមដីរបស់ប្រជាពលរដ្ឋ សម្លាប់មនុស្ស ធ្វើទង្វើអាក្រក់ទុច្ចរិតច្រើនណាស់ ប៉ុន្តែពួកគេរស់នៅយ៉ាងសុខសាន្តថែមទាំងអ្នកខ្លះកោតសរសើរគេថែមទៀត។ តើនេះឬយុត្តិធម៌សង្គមដែលអ្នកស្អប់ខ្ញុំចង់បាន?”។
ដល់ថ្ងៃនេះទី២៩ ខែមីនា រាងប្តូរឥរិយាបថបន្តិច តែបង្កប់ន័យឌឺ ៩៩,៩៩ភាគរយ ដោយសរសេថា៖ អ្នកដែលខូចចិត្តធ្ងន់ធ្ងរគឺបងប្អូនកសិករ។ ១ខែខ្ញុំបង្រៀនសិក្ខាកាម២វគ្គអំពីបច្ចេកទេសចិញ្ចឹមមាន់និងចិញ្ចឹមគោហើយក៏មានមិនតិចជាង១០០នាក់ឡើយ។
មួយថ្ងៃខ្ញុំទិញក្រូច ១០ស្លឹក ទិញស្ករត្នោត១០០គីឡូ ទិញសាច់ក្របី១០០គីឡូ ទិញជ្រូករស់១៩ក្បាល ទិញមាន់៣០០ក្បាល ទិញវត្ថុធាតុដើមនិងកសិផលជាច្រើនមុខទៀតយកទៅលក់បន្ត អោយពួកគាត់មានទីផ្សារ មានចំណូលសមរម្យ អ្នកដឹកជញ្ជូនមានការងារធ្វើមានលុយចូលរាល់ថ្ងៃ។ អាជីវករជាច្រើនទិញទំនិញពីខ្ញុំយកទៅលក់បន្តបានចំណេញគ្រប់គ្នា។ អ្នកទិញមានភាពងាយស្រួល ទទួលបានអាហារល្អ បំរើដល់ផ្ទះ។ ពេលនេះពួកគាត់បាត់បង់អ្នកដែលជួយគាត់ជារៀងរហូត។ នី ណាក់ អាចរស់បានសុខដែរទេ បើកសិករដែលខ្ញុំស្រលាញ់ពួកគាត់រងទុក្ខ? ថ្ងៃណាមួយខ្ញុំនឹងអាចជួយបងប្អូនកសិករឡើងវិញជាក់ជាមិនខានឡើយ។ សុំទោសណាបងប្អូនកសិករ នី ណាក់ មានវិប្បដិសារីក្នុងចិត្តខ្លាំងណាស់។ 😢 … នី ណាក់ ម្ចាស់អខោន Facebook IMan-KH មិនចោលចរិកទេ ដេកឃើញតែខ្លួនឯងល្អ ត្រូវ ចេះដឹង ជាអ្នកមាន ស្ទើរតែគ្មានគិតពី សិទ្ធអ្នកដទៃ គិតពីច្បាប់ទម្លាប់អីសូម្បីបន្តិច ដឹងតែម្យ៉ាងគឺ«សិទ្ធអញ»៕ ដោយ៖សុខខេមរា