ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបន្លំក្លែង​ជាសង្ឃដេីរបិណ្ឌបាត្រយកលុយទិញគ្រឿងញៀនជក់ តុលាការខេត្តកណ្តាលឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​កណ្តាល៖ ជនសង្ស័យ០៧នាក់​ រួមគំនិតគ្នាបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្រ​ ដល់ពេលបានលុយចូលដេកផ្ទះសំណាក់សម្ងំប្រេីប្រាស់គ្រឿងញៀន គរបាលស្រុកអង្គស្នួល ស្រាវជ្រាវ​​ដឹងឡោមពទ្ឌ័ឃាត់ខ្លួន​ ហេីយត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន។

ការសម្រេចធ្វើការឃុំខ្លួននេះ ដោយលោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ពីបទ”ឆបោក” ពីបទ “ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ” តាមមាត្រា៣៧៧, ៣៧៨ និងមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និងពីបទ”ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”តាមមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គួរបញ្ជាក់ថា ៖ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី នៅចំណុចផ្ទះសំណាក់ម៉ាហេង ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនត្រូវចោទចំនួន០៧នាក់ ទី១ឈ្មោះទៀប សុខម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត នៅភូមិខ្នុរ ឃុំកំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង ទី២ឈ្មោះសេះ ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត នៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ទី៣ឈ្មោះសន ឆឺត ភេទប្រុសនអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ទី៤ឈ្មោះច្រឹប មាន ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពីឃុំស្រែជាខាងជើងស្រុកដងទង់ ខេត្តកំពត ទី៥ឈ្មោះហ៊ុន រុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃពីឃុំស្រែ ជាខាងជើងស្រុកដងទង់ខេត្តកំពត ទី៦ឈ្មោះសន ទីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត រានៅភូមិព្រៃពីឃុំស្រែជាខាងជើង
ស្រុកដងទង់ខេត្តកំពត ទី៧ឈ្មោះឈៀង ឆវី ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិអូតាគីឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបង។

លោកវរសេនីយ៌ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់អោយដឹងថា៖ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថានៅផ្ទះសំណាក់ខាងលើមានមុខសញ្ញាគួរសង្ស័យទើបសហការជាមួយប៉ុស្តិលំហាច ឆក់ឈើនាងព្រៃពួច ដោយមានការចង្អុលបង្ហាញពីលោកស្នងការមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនិងមានការរួចពីរដ្ឋបាលសាលាស្រុក លោកមេឃុំលំហាចចុះដល់ផ្ទះសំណាក់យីហោ(ម៉ាហេង)ត្រួតពិនិត្យរកឃើញជនសង្ស័យចំនួន៧នាក់ដែលមានឈ្មោះខាងលើ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានស្គាល់គ្នាតាមឆាតហើយបានណាត់ជួបគ្នានៅកំបូលដោយជួយរថយន្តសំរាប់ដឹកខ្លួនដើរបិណ្ឌបាត្រ ក្នុង១នាក់យកតម្លៃ២០០០០រៀលហើយខ្លួនចាប់ផ្តើមដើរបិណ្ឌបាត្រកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ចាប់ពីផ្សារថ្នល់ទទឹងរហូតដល់កំបូល ហើយប្តូរខោអាវនៅលើរថយន្ត៕ ឆ ដា


ចែករំលែក៖