ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឲ្យអ្នកជំងឺផ្ទុកវីរុស Covid-19 ចំនួន ០៥ នាក់ ដែលបានជាសះស្បើយឲ្យចេញពីមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បើតាម Facebook ផ្លូវការរការការ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអោយដឹងថា៖ នាព្រឹកថ្ងៃទី ២៩ ខែ មិនា ឆ្នាំ២០២០ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឲ្យអ្នកជំងឺផ្ទុកវីរុស Covid-19 ចំនួន ០៥ នាក់ ដែលបានជាសះស្បើយឲ្យចេញពីមន្ទីរពេទ្យ ដែលក្នុងនោះមានជនជាតិខ្មែរចំនួន ០២ នាក់ ជនជាតិអង់គ្លេសចំនួន ០២ នាក់ និងជនជាតិបារាំងចំនួន ០១ នាក់។ ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា៖ សរុបមានអ្នកជំងឺជាសះស្បើយរហូតមកដល់ពេលនេះមានចំនួន ០៧ នាក់ហើយ។ ខាងអ្នកជំងឺCovid-19 នៅសល់ចំនួន ០៣ នាក់ កំពុងសម្រាកព្យាបាល ដែលក្នុងនោះមានអ្នកជំងឺ ០២នាក់បានធ្វើតេស្តអវិជ្ជមានលើកទី ១ និងរង់ចាំធ្វើតេស្តលើកទី ២ បន្ថែមទៀតបើសិនជាតេស្តអវិជ្ជមានមន្ទីរពេទ្យនឹងអនុញ្ញាតអោយអ្នកជំងឺចេញពីមន្ទីរពេទ្យ៕ដោយ៖ សហការី

 


ចែករំលែក៖