ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ បានចុះ​ ផ្សព្វផ្សាយ​ ចែក​ខិត្តប័ណ្ណ​ ណែនាំ​ អំពី​ ពិធី​ការពារ​ និង​ ទប់ស្កាត់​ ជំងឺ​ កូវីដ​១៩​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​សង្កាត់​ទាំង​៥​ ក្នុង​ខណ្ឌ​ចំការមន​

ចែករំលែក៖

ភ្នំពេញៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​មិនា​ ឆ្នាំ​២០២០​ សាលា​ខណ្ឌ​ចំ​ការ​មន​ ដឹក​នាំ​ដោយ​ លោក​ ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ បានចុះ​ ផ្សព្វផ្សាយ​ ចែក​ខិត្តប័ណ្ណ​ នែនាំ​ អំពី​ ពិធី​ការពារ​ និង​ ទប់ស្កាត់​ ជំងឺ​ កូវីដ​១៩​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​សង្កាត់​ទាំង​៥​ ក្នុង​ខណ្ឌ​ចំការមន​  ។
​  នៅ​ក្នុង​នោះ​ដែរ​ លោក​ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ បានអោយ​ដឹង​ថា​ ដោយ​មាន​ការ​ ណែនាំ​អំពី​ប្រមុខរាជ​រដ្ឋាភិបាល​ ក៍ដូច​ជា​ ក្រសួង​សុខាភិបាល​រាជធានី​ភ្នំពេញ​ បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អោយបង​ប្អូន​ប្រជាពលរដ្ឋ​ ចូល​រួម​ទប់ស្កាត់​ និង​ការ​ពារ​ ការឆ្លង​ជម្ងឺ​ កូវីដ​១៩​ នៅ​ព្រឹក​ថ្ងៃ​ អាទិត្យ​ ទី​២៩​ខែ​មិនា​ ឆ្នាំ​២០២០​ លោក​បាន​ដឹក​នាំ​ កម្លាំង​មន្ត្រី​ សាលា​ខណ្ឌ​ចំការមន​ ក៍ដូច​ជា​ ក្រុម​ យុវជន​ សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​  (សសយក)បានចុះ​ផ្សព្វផ្សាយ​និង​ចែក​ខិត្តប័ណ្ណ​ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​ខណ្ឌ​ចំការមន​ ដេីម្បី​អោយ​ បង​ប្អូន​ប្រជាពលរដ្ឋ​ អោយ​ចូល​រួម​ទប់ស្កាត់​និង​ការ​ពារ​ការឆ្លង​ជម្ងឺ​ កូវីដ​ ១៩​ ដែរ​កំពុង​ រីក​រាលដាល​ នៅ​ប្រទេស​កម្ពុជា​ អោយ​ដឹង​កាន់​តែ​ច្បាស់​  ។
​  លោក​ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ ក៍មាន​ប្រសាសន៍​ទៀត​ ទោះ​បី​ជា​ក្នុង​ខណ្ឌ​ចំការមន​ មិន​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​ កូវីដ​ ១៩​នៅ​ឡើយ​  តែ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ ក្នុង​មូលដ្ឋាន​ ទាំង​អស់​ ចូលរួម​ ទប់ស្កាត់​ និង​ការ​ពារ​ ការឆ្លង​ជម្ងឺ​ កូវីដ​១៩​ គឺ​សូម​អោយ​បង​ប្អូន​ ប្រជាពលរដ្ឋ​ចូល​រួម​ធ្វើ​អនាម័យ​ ជា​ប្រចាំ​ គឺ​ត្រូវ​ ពាក់​ម៉ាស​ លាង​ដៃ​ ឲ្យ​បាន​ត្រឹម​ត្រូវ​ ជាមួយ​នឹង​ សាប៊ូ​ ជែល​ និង​អាកុល​ ជានិច្ច​ ដើម្បី​សុខភាព​ និង​ការ​ពារ​ ការឆ្លង​ ជម្ងឺ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា​  ។ ដោយ៖ ស រស្មី


ចែករំលែក៖