ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកផឹកស៊ីប្រើធុងបាស តែងតែបង្កសំឡេងរំខានដល់ពលរដ្ឋក្នុងពេលរាត្រី និងត្រូវសមត្ថកិច្ច១៤ខណ្ឌ ចុះផ្អាកហើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននានា ក្នុងរាជធានីភ្នំពេញ បានធ្វើការផ្ញើសារតាមបណ្ដាញសង្គមហ្វេសប៊ុក ទៅកាន់គណនីរបស់អធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ រាយការណ៍ពីស្ថានភាពក្នុងការរស់នៅរបស់ពួកគាត់តាមភូមិ មានអ្នកខ្លះផឹកស៊ីស្រែកឡូឡា អ្នកខ្លះទៀតបានដាក់ធុងបាសស្រែកច្រៀងបំពងសំឡេងខ្លាំងៗរំខានដល់ដំណេករបស់ពួកគាត់ ។ បច្ចុប្បន្ននេះគេសង្កេតឃើញថា កម្លាំងនគរបាលតាមបណ្ដាខណ្ឌមួយចំនួន បានចុះទៅធ្វើការអប់រំនិងកិច្ចសន្យាដល់ក្រុមអ្នកផឹកស៊ីទាំងនោះ មិនបន្តឲ្យមានភាពអានាធិបតេយ្យទៀតឡើយ ។

ជាក់ស្តែង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០លោកវរសេនីយ៍ទោ ម៉េង វិមានតារា បានបញ្ជាឲ្យកម្លាំងចុះទៅត្រួតពិនិត្យទីតាំងមួយកន្លែងស្ថិតក្នុងមូលដ្ឋានរបស់ខ្លួនភ្លាមៗ ដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឍប់រាល់សកម្មភាពផឹកសុីបង្កសម្លេងរំខានដល់អ្នកជិតខាង ក្រោយទទួលបានខមមិនតាមប្រព័ន្ធហ្វេសប៊ុកពីប្រជាពលរដ្ឋភ្លាម ទាក់ទងនឹងករណីផឹកសុីបង្កសម្លេងរំខានអ្នកជិតខាង ។

ដោយឡែកលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងដោយផ្ទាល់ ក្នុងការចុះទៅណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនចំនួន២សង្កាត់ មានសង្កាត់ភ្នំពេញថ្មី និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រោយប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានអ្នកផឹកស៊ីបង្កការរំខាននិងបង្កសំឡេងរំខានដល់អ្នកជិតខាងភ្លាមៗ ដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឍប់រាល់សកម្មភាពបង្កការរំខាននេះ ។

លោក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋខមមិនតាមបណ្ដាញសង្គមហ្វេសប៊ុកចូលក្នុងគណនីរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងក្រុមព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះផ្ទាល់ ដើម្បីចុះទៅធ្វេីការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពផឹកសុីឡូឡាបង្កសំឡេងរំខាដល់អ្នកជិតខាង មិនអាចសម្រាកបាន ។

ជាចុងក្រោយលោក ក៏សំណូមពរដល់ប្រជាពលរដ្ឋមេត្តាកាត់បន្ថយ ឬចៀសវាងការជួបជុំមនុស្សច្រេីន ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសចូលរួមគោរពសិទ្ធិអ្នកជិតខាង កុំបង្កសម្លេងរំខានដល់អ្នកដ៏ទៃ ជាពិសេសពេលយប់ ម្នាក់ៗត្រូវការសម្រាក ៕ស តារា


ចែករំលែក៖