មន្ត្រីហិរញ្ញវត្ថុប្រចាំរដ្ឋ Hesse របស់អាល្លឺម៉ង់ លោក Thomas Schaefer បានធ្វើអត្ត ឃាត ដោយសារតែលោកបារម្ភខ្លាំងពេក ពីវិធីសាស្ត្រទប់ទល់នឹង ការដួលរលំសេដ្ឋកិច្ចនៅក្នុងរដ្ឋ បណ្តាលមកពី កូវីដ-១៩ ។ បច្ចុប្បន្ន អាល្លឺម៉ង់មានករណី ស្លាប់ដោយកូវីដ-១៩ មាន៤៥៥នាក់ និង៥៨ពាន់នាក់ឆ្លងវីរុសដ៏កាចសហាវនេះ។
អភិបាលរដ្ឋ Hesse លោក Volker Bouffier កាលពីថ្ងៃទី ២៩ខែមីនា បានប្រកាសថា លោក Schaefer អាយុ៥៤ឆ្នាំ ត្រូវបានគេរកឃើញធ្វើអត្តឃាតនៅតាមផ្លូវរថភ្លើង ។ លោក Volker Bouffier បន្តទៀតថា «យើងពិតជាតក់ស្លុត ពេលទទួលដំណឹង ថា លោក Thomas Schaefer ធ្វើអត្តឃាតនោះ»។ សូមបញ្ជាក់ថា លោក Thomas Schaefer បានកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងរដ្ឋ Hesse រយៈពេល១០ឆ្នាំកន្លងមកហើយ។
កន្លងមកថ្មីៗពេលផ្ទុះកូវីដ-១៩លោក បានខិតខំទាំងថ្ងៃទាំងយប់ដើម្បីជួយដល់ ក្រុមហ៊ុន និងពលករ ទប់ទល់ការជះឥទ្ធិពលអាក្រក់ មកលើកសេដ្ឋកិច្ច ក្នុងរដ្ឋ ដោយសារតែកូវីដ-១៩។ អភិបាលរដ្ឋ Hesse បានបន្តទៀតថា« ដោយសារតែលោក Volker Bouffier បារម្ភខ្លាំងពេក ពីបញ្ហាសេដ្ឋកិច្ច ទើបសម្រេចចិត្តស្លាប់ចោលប្រពន្ធនឹងកូនពីរនាក់»៕