ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងឌុបសង្សាដើរលេងត្រូវបានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមកពីក្រោយឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចបង្កការភ្ញាក់ផ្អើលតាមផ្លូវ តែជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតតាមមូលដ្ឋានចាប់វាយខ្នោះភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង១៥នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ២៤០កែងផ្លូវលេខ៦៣នៅចំណុចផ្លូវត្រសក់ផ្អែមស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទមានឈ្មោះ ផាត យ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំមានមុខរបរជាងផ្សារដែស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ចំណែកអ្នកឌុបធ្វើសកម្មភាពឈ្មោះឡេង ចំរើន ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅមិនពិតប្រាកដ ។
តាមជនរងគ្រោះឈ្មោះលន់ វ៉ានវីទូភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨A ផ្លូវលេខ៥៣BTភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនខណ្ឌមានជ័យប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគេ(ជនរងគ្រោះ)បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-1714បើកបរតាមបណ្តោយផ្លូវលេខ៦៣ទិសដៅពីត្បូងទៅជើងឌុបសង្សាដើរលេងរួចបានដកទូរស័ព្ទយកមកនិយាយភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុយគីនិចពណ៌លឿងលាយសមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់បានសម្រេចហើយរត់គេចខ្លួនភ្លាមនោះនសង្ស័យបានស្រែកថាចោៗបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកំពុងតែល្បាតតាមផ្លូវដេញចាប់បានភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថាទូរស័ព្ទដែលជនសង្ស័យឆក់យកទៅម៉ាក អាយហ្វូន11pro maxs បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចក៌សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕ ធឿនព្រែកជ័យ


ចែករំលែក៖