ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រឡប់មកពីលេងផ្ទះបងប្អូនវិញជិះម៉ូតូបុកកង់បីឥណ្ឌាបត់ត្រឡប់ក្រោយដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈជិះម៉ូតូមួយគ្រឿងបុកគ្នាជាមួយនិងម៉ូតូកង់បីឥណ្ឌាពេញទំហឹងដោយជនរងគ្រោះទើបតែត្រឡប់មកពីលេងផ្ទះបងប្អូនវិញនៅម្តុំអូតែលសុខាវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវអូតែលសុខានៅចំណុចយ៉ុតថ្កាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះតុល ម៉ាត់ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរជាអ្នកយកព័ត៍មានស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៨ខណ្ឌឬស្សីកែវ។
តាមប្រភពបាននៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1GU-5286បើកបរតាមបណ្តោយផ្លូវអូតែលសុខាក្នុងទិសដៅពីជើងទៅត្បូងទើបត្រឡប់មកពីលេងផ្ទះបងប្អូននៅម្តុំអូតែលសុខាស្របពេលនោះមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GR-4683បើកបរតាមបណ្តោយផ្លូវតាមបណ្តោយផ្លូវអូតែសុខាក្នុងទិសដៅពិត្បូងទៅជើងបើកក្នុងល្បឿនលឿនរួចបានបត់ត្រឡប់ក្រោយមិនបានមើលមុខក្រោយបណ្តាលឲ្យជនរងគ្រោះអកហ្សឺចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងធ្វើឲ្យដួលម៉ូតូបោកក្បាលទៅលើផ្លូវស្លាប់ភ្លាមៗមួយរំពេច។
ក្រោយកើតហេតុបានមួយសន្ទុះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុរួចទំនាក់ទំនងហៅសាច់ញាតិជនរងគ្រោះមកផងដែរ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូជនរងគ្រោញនិងម៉ូតូកង់បីត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាសវែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ធឿនព្រែកជ័យ


ចែករំលែក៖