ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បដិសេធទាំងស្រុង ចំពោះគណនីFacebook ឈ្មោះថា Khan Chan Sophal

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ Facebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Khan Chan Sophal ដែលបានផុសខុសពីការពិតទាំងស្រុង។
ការបង្ហោះនេះ ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ស្របពេលដែលកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែងតែខិតខំជាប្រចាំមិនថាយប់ ឬថ្ងៃ ក្នុងការបង្ក្រាបគ្រឿងញៀនបានជាច្រេីនករណីនៅតំបន់បឹងឈូកនេះក្នុងឆ្នាំ២០១៩ ក៏ដូចជាការបង្ក្រាបជាច្រេីនករណីនៅដេីមឆ្នាំ២០២០នេះ ដោយចុះធ្វេីរដ្ឋបាល និងចុះបង្ក្រាបបានមនុស្សជាច្រេីនពាក់ព័ន្ធនឹងការប្រេីប្រាស់ ក៏ដូចជាការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅតំបន់បឹងឈូកក្នុងទឹកដីខណ្ឌសែនសុខនេះ ។ មិនដូចជាហ្វេសបុក Khan Chan Sophal ដែលបានចុះផ្សាយថាសមត្ថកិច្ចចាប់តែអ្នកប្រេីប្រាស់ ចាប់តែអ្នកទិញ មិនចាប់អ្នកលក់ …។

ដោយក្រុមប្រតិកម្មរហ័សអៈអាងថា៖ ជាពិសេសការផុសនេះផ្តេីមចេញពីសមត្ថកិច្ចធ្វេីការចាប់ឃាត់ខ្លួនអ្នកកាសែតម្នាក់ រហ័សនាម (ខ្លា ស ) ជាមួយនិងភស្តុតាងគ្រឿងញៀនមួយកញ្ចប់នៅក្នុងកាបូប ហេីយអ្នកកាសែតនោះក៏បានសារភាពថាខ្លួនបានប្រេីក្មេងម្នាក់ទៅទិញមែន ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួន ដេីម្បីយកមកអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សុខខេមរា


ចែករំលែក៖