ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Inter Milan នឹងទិញ Giroud នៅរដូវកាល​ក្រោយ​

ចែករំលែក៖

ក្លិប Inter Milan នារដូវកាលក្រោយគឺមានភាគរយក្នុងការនាំយកOlivier Giroud ចេញ​​ពី Chelsea ទៅកាន់ខ្ពស់ក្រោយការប៉ុនប៉ងចេញ​​​របស់កីឡាករបារាំងកាលពីខែមករា​​​ត្រូវបរាជ័យ។

កីឡាករសញ្ជាតិអង់គ្លេស Giroud និយាយថា «ខ្ញុំនៅសល់ខែទៀត ជាហេតុខ្ញុំចង់ចេញ​ (Chelsea) ដើម្បីបានលេងហើយរីករាយលើទីលានដូច្នេះខ្ញុំបានព្យាយាមសុំចេញនៅខែមករា»

កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបន្តថា «សម្រាប់ Inter Milan ខ្ញុំបាននិយាយជាមួយ Conte តាមទូរសព្ទហើយគឺគាត់ស្គាល់ខ្ញុំកាលធ្វើជាគ្រូ​​នៅ Chelsea គាតចូលចិត្តទម្រង់លេងរបស់ខ្ញុំ ដូច្នេះនោះជាគុណប្រយោជនមួយ ហើយណាមួយ​ Inter Milan ក៏​​នឹងលេងនៅ​ Champions League ​ឆ្នាំក្រោយផងដែ​»

មុនពេលបើករដូវកាលដោះដូរកីឡាករកាលពីខែមករា ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Olivier Giroud បានបង្ហាញខ្លួនតែប្រកួតប៉ុណ្ណោះនៅPremier League ហើយរូបគេ​​មិនត្រឹមតែខកខានរកគ្រាប់បាល់ទេថែមទាំងមិនអាចលេង៩០នាទីពេញទៀតផង

ក្លិ Inter Milan បានបង្ហាញការចាប់អារម្មណ៍​​លើGiroud ចំណែកជម្រើសជាតិបារាំងក៏បាននិយាយជាមួយ​​លោក Antonio Conte ហើយដែរថាការផ្ទេរទៅកាន់ទឹកដី San Siro អាចនឹងទៅរួច

កីឡាករឆ្នើមដែលជួយឱ្យបារាំងលើកពាន World Cup ឆ្នាំ២០១៨ បានទៅជួបជាមួយអ្នកចាត់ការក្រុម Frank Lampard ជាច្រើនដង អំឡុងរដូវដោះដូរកីឡាករកាលពី​​ដើមឆ្នាំ២០២០ ប៉ុន្តែLampard ថាទាល់តែមានអ្នកជំនួសទើបរូបគេអាចចេញបាន ដូច្នេះទើបរូបគេ ក៏បន្តនៅជាមួយChelsea ៕ ដោយ៖ ភារៈ

 


ចែករំលែក៖