ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌច្បារអំពៅផ្សព្វផ្សាយបង្ការ និងប្រយុទ្ធប្រឆាំងការពារជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានបញ្ចេញកម្លាំងនគរបាលជាច្រើននាក់រួមជាមួយរថយន្តដាក់ឧឃោស្សនៈស័ព្ទចាក់សារសម្លេងដើម្បីផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់ និងការពារ កុំអោយមានការឆ្លងមេរោគ កូវិដ១៩ ដើម្បីមានការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

សកម្មភាពនេះចាប់ផ្តើមអនុវត្តរៀរាល់ថ្ងៃរហូតដល់មេរោគ កូវីដ១៩ បានធូស្បើយ ជាក់ស្ដែងនាព្រឹកនេះនគរបាលចុះទៅផ្សារច្បារអំពៅនិងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅដោយធ្វើការផ្សព្វផ្សាយគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌ ធ្វើយ៉ាងណាផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹងពីវិធីការពារ បង្ការ និងអប់ស្កាត ជៀសផុតឆ្លងមេរោគ កូវិដ១៩ ថែមទាំងមានទឹកអាកុលបាញ់ល់ដៃប្រជាពលរដ្ឋចូលផ្សារទិញម្ហូបឬទំនិញផ្សេងៗទៀតក្នុងនោះដែរបានសហការជាមួយនិងគណគម្មាការផ្សារ ។ មិនត្រឹមតែប្រើប្រាស់ឧឃោសនស័ព្ទបំពងសម្លេងនៅលើរថយន្តនគរបាលនោះទេ ក្រុមការងារបានយកស្ទីឃ័រទៅបិទតាមផ្ទះនិងទីសាធារណៈផងដែរផងដែរ៕

ដោយ៖ ស រស្មី


ចែករំលែក៖