ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ)។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យមាន
ឈ្មោះ សំរឹទ្ធ រដ្ឋា អាយុ ៤៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1HZ-3187 នៅចំណុចក្រុមហ៊ុនK4 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីម៉ោង៤និង២០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។

ជនសង្ស័យរូបនេះ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូ ០១គ្រឿងពិតប្រាកដមែន តែដោយសារម៉ូតូនោះពុំមានសោរ រូបគេបានបណ្តើរម៉ូតូនោះទៅធ្វើសោរនៅផ្សារដេប៉ូ ក៏ត្រូវបានម្ចាស់ម៉ូតូឃើញ ប្តឹងសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្តង៕ ជ្រោយពេជ្រ


ចែករំលែក៖