ព័ត៌មានទាន់ហេតុការណ៍៖

Rodrigo Duterte៖ អ្នកមិនគោរពច្បាប់បម្រាប់គោចរ បង្កាឆ្លងកូវីដ បាញ់សម្លាប់ចោលទៅ

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte  បានព្រមានថា អ្នកដែលបំពានច្បាប់ ប្រឆាំងកូវីដ-១៩អាចនឹងរងការបាញ់ប្រហារ  ដោយសារតែមានចេតនា បំពានច្បាប់ បង្កផលលំបាកដល់សមត្ថកិច្ចនិងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។
នៅក្នុងសុន្ទរកថា តាមកញ្ជក់ទូរទស្សន៍  លោកឌូទើទេបានបញ្ជាក់ថា  ពលរដ្ឋទាំងអស់ត្រូវតែសហការ គោរពច្បាប់ គ្រាមានអាសន្ន ហើយនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ ឆ្លងរាលដាលកូវីដ-១៩។
បច្ចុប្បន្នហ្វីលីពីនមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ជាង ២៣០០នាក់ និងស្លាប់ ៩៦នាក់ហើយ ។ ប៉ុន្មានថ្ងៃកន្លងមកហ្វីលីពិនមានអ្នកឆ្លង រាប់រយនាក់ក្នុងមួយថ្ងៃ ។ កតាទាំងនោះហើយបានជារដ្ឋាភិបាលហ្វីលីពីន ចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសដ៏កាចសហាវមួយនេះ។
លោកឌូទើទេបញ្ជាក់ថា « ពលរដ្ឋទាំងអស់ ត្រូវតែស្តាប់ គោរពទៅតាមច្បាប់ ។ ខ្ញុំបានស្នើដល់ប៉ូលិសនិងទាហាន បើមានពលរដ្ឋមិនសហការបង្កអសន្តិសុខ មិនខុសពីការគំរាមកំហែងសម្លាប់មនុស្សនោះឡើយ ដូច្នេះបាញ់សម្លាប់ចោលតែម្តងទៅ កុំទុកឲ្យបំផ្លាញអ្នកផ្សេង»។
សកម្មភាពរបស់ប្រធានាធិបតីឌូទើទេ កើតឡើងក្រោយពេលដែល ពលរដ្ឋ ២១នាក់នៅទីក្រុង Quezon នៅតែបន្តធ្វើការ បំពានច្បាប់បម្រាប់ គោចរ ។ ពលរដ្ឋនៅលើកោះ Luzon  ៥៧លាននាក់ មិនអនុញ្ញាតឲ្យធ្វើដំណើរចេញក្រៅផ្ទះ ឡើយ លុះត្រាតែមានការអនុញ្ញាតឲ្យទៅទិញ អាហារ ឬថ្នាំពេទ្យជាដើម ៕

ដោយ៖ ធីរីណា


ចែករំលែក៖