ព័ត៌មានទាន់ហេតុការណ៍៖

ទូតរុស្ស៊ីអះអាងប្រាប់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ថា រដ្ឋាភិបាលរុស្ស៊ី នៅតែបន្តជួយគាំទ្រកម្ពុជា លើគ្រប់ផ្នែក ជាពិសេសបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នាឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូត នៅកម្ពុជា ក៏ដូចជាដើម្បីបន្តពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-រុស្ស៊ី ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជន និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ។ សមិទ្ធិផលប្រកបដោយផ្លែផ្កា នៃការអភិវឌ្ឍដែលកម្ពុជាទទួលបាន មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី និងដៃគូអភិវឌ្ឍន៍នានា៕

ដោយ៖ សហការី


ចែករំលែក៖