ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ អ្នកជាសះស្បើយថ្មីចំនួន១នាក់ សរុបកើនដល់៣៥នាក់ អ្នកឆ្លងសរុប១១៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីចំនួន១នាក់ សរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ។

-រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៤នាក់
-អ្នកជាសះស្បើយថ្មីចំនួន១នាក់
-សរុបអ្នកជាសះស្បើយមានចំនួន៣៥នាក់
-អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន៧៩នាក់
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១១៤ករណី៕ ដោយ៖ សុខ ខេមរា


ចែករំលែក៖