ព័ត៌មានទាន់ហេតុការណ៍៖

កំពុងនាំគ្នាបញ្ជល់មាន់សប្បាយផងសមត្ថកិច្ចអាវុធហត្ថមកដល់រត់ផ្អើលភូមិឃាត់ខ្លួនបាន០៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ត្រូវបានអាវុធហត្ថក្រុងបាវិតឃាត់ខ្លួននិងដកហូតម៉ូតូ៩គ្រឿងនិងមានជល់៧ក្បាលខណះដែលកំពុងជល់មាន់សមត្ថកិច្ចចុះបង្ក្រាបបង្កការភ្ញាក់ផ្អើលរត់ប្រសេចប្រសាចកាលពីវេលាម៉ោងវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ ២០២០ នៅចំណុចភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
មន្ត្រីកងរាជអាវុធហត្ថក្រុងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះស៊ិន នីន អាយុ៣២ មុខរបរជាងលាបថ្នាំផ្ទះមានលំនៅបច្ចុប្បន្នភូមិស្នែងសង្កាត់បាទីក្រុងបាវិត
ទី២មានឈ្មោះ ឈឹង វ៉ារិន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរលាងម៉ូតូ
ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង
ទី៣មានឈ្មោះម៉ៅ សំអាត ភេទប្រុសអាយុ៤០ឆ្នាំមុខរបររត់ម៉ូតូកង់បី
បច្ចុប្បន្នស្នាក់នៅអាគារបុគ្គលិកកាស៊ីណូថាយថេនស្ថិតនៅភូមិវត្តកណ្ដាលសង្កាត់បាវិតក្រុងបាវិត
និងទី៤មានឈ្មោះញឹម ហុងភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង
ប្រភពបន្តថាសមត្ថកិច្ចបានដកហូតរួមមានម៉ូតូ៩គ្រឿងមាន់ជល់ចំនួន០៧ក្បាលជញ្ជីងថ្លឹងមាន់ចំនួនមួយស្គុតរំចំនួនបួនដុំខ្នាយដែកចំនួន០១គូរប្រាក់ដុល្លារចំនួន០៥ ដុល្លារប្រាក់ដុងចំនួន៤៤០,០០០ដុង
ប័ណ្ណបើកបររថយន្តចំនួន០២ សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹកទូរស័ព្ទចំនួន០៣គ្រឿងម៉ាកOppoពណ៌ខ្មៅចំនួន០១គ្រឿងនិងម៉ាកVivoពណ៌ខ្មៅចំនួន០២គ្រឿង
កាបូបចំនួនពីរកាបូបដៃចំនួន០១និងកាបូបស្ពាយចំនួន០១។
សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីទទួលបានព័ត៏មានភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន១៥នាក់រថយន្ត៤គ្រឿងម៉ូតូ៤គ្រឿងដឹកនាំដោយលោកខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបទីតាំងជល់មាន់បង្កការភ្ញាក់ផ្អើលដល់អ្នកញៀនល្បែងបញ្ជល់មាន់រត់ប្រសេចប្រសាចពេញភូមិនិងឃាត់បានជនសង្ស័យ៤នាក់និងវត្ថតាងមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់សមត្ថកិច្ចអាវុធហត្ថក្រុងបាវិតកំពុងកសាងសំណុំរឿងបន្តចាត់ការបន្តតាមច្បាប់។ដោយ៖យឹម សុថាន

ចែករំលែក៖