ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីសម្តេចតេជោ ណែនាំមក ក្រសួងសុខាភិបាលដាក់វិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ការពារកូវីដ១៩ នៅព្រឹកថ្ងៃទី៥ មេសានេះ គឺនៅរសៀលថ្ងៃខែដដែល ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំបន្ថែមទៀត ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ។
ក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែលត្រូវរកសេវា នៅតាមកន្លែងកាត់សក់ ធែរក្សសម្ផស្ស កាត់ក្រចក និងសេវាពាក់ព័ន្ធផ្សេងទៀត នៅក្នុងដំណាក់កាលទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នេះ។
ក្រសួងសុខាភិបាលលើកឡើងថា៖ ទោះជាយ៉ាងណា បើសិនបើចាំបាច់ខានមិនបាន ក្រសួងសុខាភិបាល បានស្នើសុំឱ្យប្រជាពលរដ្ឋអនុវត្តនូវការការពារខ្លួនតាមវិធានការខាងក្រោមនេះ៕

សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ ក៍ប៉ុន្តែយើងគួរណែនាំរបៀបណា ពីវីធីបង្ការ ទប់ស្កាត់ មុនពេល និងក្រោយពេលកាត់សក់ ដូចច្នេះក្រសួងសុខាភិបាលត្រូវធ្វើការណែនាំឲបានទាន់ពេលវេលានៅគ្រប់កន្លែងកាត់សក់ ព្រោះតម្រូវការអ្នកកាត់សក់ត្រូវតែមានគ្រាន់តែយើងមានវិធានការទុកជាមុនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើអានាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀងវាងការឆ្លងពីកន្លែងកាត់សក់និងធ្វើសក់ និងម៉ាស្សាជាដើម។
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលទាំងស្រុង៖


ចែករំលែក៖