ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យជនជាតិវៀតណាម៣នាក់ទៅតុលាការពាក់ព័ន្ធ ក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀននិងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនមកតុលាការខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៦ខែមេសា ឆ្នាំ២០២០ពាក់ព័ន្ធក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀននិងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់។
លោកកែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន បានអោយដឹងថា៖ អនុវត្តតាមបទបញ្ជារនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំលោកស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៣ខែមេសា ឆ្នាំ2020កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយរូបលោកនិងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត រដ្ឋបាលក្រុងបាវិតនិងស្ថិតក្រោមការសម្របសម្រូលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោកស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់ចំនួន៣ទីតាំងផ្សេងគ្នា(ក្នុងនោះ)ទីតាំងទី១.នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
ទីតាំងទី២.នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត
និងទីតាំងទី៣នៅចំណុចណ្ឋាគារសុបិនពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
ដោយក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ជាមេក្លោង និងបក្ខពួកចំនួន៣នាក់ ស្រី១នាក(ជាជនជាតិវៀតណាម)
មានឈ្មោះ ត្រឹង វឹកភូ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិវៀតណាម(ជាមេក្លោង)
ទី២ឈ្មោះ វ៉ូ ហរ័ធឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម
និងទី៣មានឈ្មោះ ង៉ូ ធីអៀងថាន់ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិវៀតណាមព្រមទាំងរឹបអូសវត្ថុតាងដែលពាក់ពន្ធ័ក្នុងបទល្មើសសរុបទាំង៣ទីតាំងរួមមាន:សារធាតុញៀនសរុបទម្ងន់ ១៤៩៥.៧១(ក្នុងនោះ)
មេតំហ្វេតាមីន(ICE)ទម្ងន់ ៦៧៣.៤៣ក្រាមអុិចស្តាសុី(MDMA)ទម្ងន់៥៧០.៤៨ក្រាម
កេតាមីន(Ketamine) ទម្ងន់ ២៥១.៨០ក្រាមសារធាតុមិនទាន់ច្បាស់លាស់ទម្ងន់២៤៤៩.៨២ក្រាមសំភារៈរថយន្ត៤គ្រឿង.ម៉ូតូ១គ្រឿង.ជញ្ជីងថ្លឹងថ្នាំ២គ្រឿងរួមនិងសំភារះវេចខ្ចប់ ឧបរណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕ យឹម សុថាន


ចែករំលែក៖