ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយ​បង្កើតអ្នកចាត់ការ Man City ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា

ចែករំលែក៖

លោក​ស្រី Dolor Sala Carrio មាន​​វ័យ​៨២​ឆ្នាំ ដែលជាម្តាយបង្កើតរបស់លោក Pep Guardiola ​អ្នក​ចាត់​ការ​ក្លិManchester City បាន​ស្លាប់ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ ។

លោក​ស្រី Dolor Sala Carrio បាន​ផ្ទុក​វីរុស​កូរ៉ូណា បន្ទាប់​ពី​ចេញ​រោគ​សញ្ញា​ក្នុង​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ ស្របពេល​ដែលក្លិបManchester City ប្រកាស​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​កាល​ពី​ដើមសប្តាហ៍នេះ។ ក្រុម​គ្រួសារក្លិប Man City បាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​របស់លោក Pep ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់។

ទីក្រុង Barcelona គឺ​ជា​តំបន់​មួយ​ក្នុង​ប្រទេស​អេស្ប៉ាញ​​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ។ គិត​ត្រឹម​ថ្ងៃ​ទី៦ ខែមេសាមាន​ចំនួន​អ្នក​ស្លាប់​ចំនួន១៣០៥៥​នាក់​

សូមបញ្ជាក់ថា កាល​ពី​ខែមីនាលោក Pep Guardiola បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួនចំនួន​១​លាន​អឺរ៉ូ​ដល់រដ្ឋាភិបាល​អេស្ប៉ាញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូរ៉ូណា។ ថវិកា​ទាំងនេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ​និង​សម្ភារ​ការពារ​សម្រាប់​បុគ្គលិក​ដែល​ចូលរួម​ក្នុង​ការ​ព្យាបាល​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕ដោយ៖ភារៈ


ចែករំលែក៖