ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រជាពលរដ្ឋរបស់យើងឆាប់ភ័យខ្លាច ស្លន់ស្លោ ក៏ឆាប់ភ្លេចផងដែរ ដូច្នេះទើបសម្តេចគិតនូវសេនារីយោ សម្រាប់ផែនការនៅពេលខាងមុខ សម្រាប់បញ្ហាជំងឺកូវីដ១៩។
សម្តេចបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ គឺត្រូវមានវិធានការបន្ថែម ដែលនឹងត្រូវប្រកាសផងដែរ។
សម្តេចអរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំបានចូលរួមបរិច្ចាគប្រាក់បៀវត្សដល់ គណកម្មការជាតិប្រយុទ្ធជំងឺកូវីដ១៩។ ទោះតិចក្តី ច្រើនក្តី ជាទឹកចិត្ត ប្រកបដោយការស្ម័គ្រចិត្តដោយស្មោះ៕ សុខខេមរា