ភ្នំពេញ ៖ លំនៅឋានបងប្អូនប្រជាពលរដ្ឋជាច្រេីនខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ តាមបណ្តោយផ្លូវលេខ ៣៦៧ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ មានអណ្តាតភ្លេីង កំពុងឆាបឆេះផ្ទះឈើ ដែលជាកន្លែងស្តុកអេតចាយ យ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏បាន រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ជួយពន្លត់ ។
បន្ទាប់ពីទទួលបានព័ត៍មានពីពលរដ្ឋមានករណីអគ្គិភ័យ នាយកាតិយាល័យបង្ការអគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បាន ចេញទៅកាន់ទីតាំងខាងលើ ភ្លាមៗ។
អគ្គិភ័យនេះបានបង្កការខូចខាត សម្ភារអស់ទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតខាងជាច្រេីនខ្នង ។ ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ។ ចំពោះមូលហេតុនៃការឆាបឆេះនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វេីការស្រាវជ្រាវបន្ត ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច