វីរុស កូវីដ-១៩ ដែលផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ីភាគកណ្តាលរបស់ប្រទេសចិនក្នុងខែធ្នូ ឆ្នាំ២០១៩ ។ រហូតមកដល់ពេលនេះ វីរុស COVID-19 បានឆ្លងរាតត្បាតពាសពេញពិភពលោកកើនឡើង ១,៣លាននាក់ ក្នុងនោះជាង ៧៤,០០០នាក់បាត់បង់ជីវិត គិតត្រឹមថ្ងៃទី ៦ខែមេសា។
ប៉ុន្តែអ្វីដែលទទួលបាននៅពេលនេះគឺ គ្រប់គ្រងស្ថានភាពបានទាំងស្រុងហើយទាំងអ្នកឆ្លងកូវីដ និងអ្នកស្លាប់ ដោយក្នុងរយៈពេល២៤ម៉ោងមិនមានអ្នកស្លាប់ឡើយ។ គណៈកម្មការសុខាភិបាលរបស់រដ្ឋចិនបានបញ្ជាក់ថា ពុំមានករណីអ្នកជំងឺ COVID-19 បាត់បង់ជីវិតសូម្បីតែម្នាក់ ក្នុងប្រទេសចិន ក្នុងរយៈពេល២៤ម៉ោង កន្លងមក។
សារព័ត៌មាន sputniks នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា គណៈកម្មការសុខាភិបាលរបស់រដ្ឋចិនបានបញ្ជាក់ថា ជំងឺ COVID-19 ឆ្លងថ្មីនៅក្នុងប្រទេសនេះមានចំនួន៣២ករណី ។ ទាំង៣២ករណីនេះ គឺមកពីប្រភពខាងក្រៅទាំងអស់ ។ ចំណែកអ្នកជំងឺ៨៩នាក់បានចាកចេញពីមន្ទីរពេទ្យផងដែរ (២៤ ម៉ោង) ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រភពចម្លង COVID-19 ពីខាងក្រៅចូលមកខាងក្នុងប្រទេសចិនមានចំនួន៩៨៣ករណី ក្នុងនោះ៦៩៨នាក់ធ្លាក់ខ្លួនឈឺ ហើយ២១នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្នុងនោះ ២៨៥នាក់បានជាសះស្បើយ ។
គណៈកម្មការសុខាភិបាលរបស់រដ្ឋចិនបានបញ្ជាក់ថា ព័ត៌មានទទួលបានពីខេត្តចំនួន៣១របស់ប្រទេសចិន ស្តីអំពីករណីជំងឺ COVID-19នោះ មានសរុប ៨១ ៧៤០ នាក់ ក្នុងនោះ អ្នកជំងឺ ១ ២៤២ នាក់កំពុងស្ថិតក្នុងការព្យាបាល ហើយក្នុងនោះ២១១នាក់ មានស្ថានភាពជំងឺធ្ងន់ធ្ងរ ។ អ្នកជំងឺ ៧៧ ១៦៧ នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ ។ រីឯអ្នកជំងឺបាត់បង់ជីវិត មាន ៣ ៣៣១ នាក់ ៕