ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួន លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ​របស់ TVFB និង FBTVពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានបង្ហើបប្រាប់ថា៖ បន្ទាប់ពីឃាត់ខ្លួន​លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ​របស់ TVFB និង FBTV កាលពី​យប់​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០ នៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ​ដោយពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ។​
នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអោយតំណាងអយ្យការធ្វើការសាកសួរ។
ដោយឡែកលោកឧត្តម សេនីយ៍ឯក ស ថេត អគ្គ ស្នងការរង នគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន​បញ្ជាក់ទៀតថា “​ពិតជា​មានការ​បញ្ជូនខ្លួន​លោក សុវណ្ណ​រិទ្ធី ទៅតុលាការមែនដើម្បីបន្តនីតិវិធី ពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥”​។
នៅរសៀលថ្ងៃទី៨ នេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់ TVFB និង FBTV ទាំងអស់ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានញុះញង់ក្នុងសង្គម៕ ដោយ៖សិ លា

 


ចែករំលែក៖