ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ក្រោយពេ លបញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ី ខណះជិះម៉ូតូដេញតាមជនសង្ស័យដែ លឆក់ខ្សែ ក បណ្តាលឲ្យដួលស្លាប់កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ២៧១ នៅលើស្ពានអាកាសស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហុង សុខចេង អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ ខាងលើនេះបានជិះម៉ូតូមួយគ្រឿងម៉ា កហុងដាMoone ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HJ 6984 ចេញពីចំនុចខាងក្រោយពេទ្យរុស្ស៊ី នៅផ្លូវ៤៣០សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង ស្របពេលនោះក៏មានជនសង្ស័យមិនចាំ អត្តសញ្ញាណបានធ្វើសកម្មភាពឆក់ យកខ្សែកនារីរងគ្រោះហើយក៏ព្យាយា មជិះម៉ូតូរត់គេចខ្លួនភ្លាមៗនោះស្ត្រីរងគ្រោះនិងក្រុ មគ្រួសារបាននាំគ្នាជិះម៉ូតូដេ ញជនសង្ស័យតាំងពីចំនុចផ្លូវ៤៣០ខា ងក្រោយពេទ្យរុស្សុីរហូតដល់លើស្ពានអាកាសស្ទឹងមានជ័យស្រាប់មាន បក្ខពួកជនសង្ស័យជិះម៉ូតូតាមពីក្រោយស្ត្រីរងគ្រោះរួចធាក់ម៉ូតូ ជនរងគ្រោះដួលបោកក្បាលត្រូវបានក្រុមគ្រួសារដឹកស្ត្រីរងគ្រោះទៅកា ន់មន្ទីរពេទ្យរុស្ស៊ីដើម្បីធ្វើ ការសង្រ្គោះ តែជាអកុសលស្ត្រីរងគ្រោះខាងលើបា នស្លាប់បាត់បង់ជិវិតដោយសាររបួសធ្ងន់ធ្ងរខ្លាំងពេក។
សពស្ត្រីខាងលើត្រូវបានប្រគល់ទៅ ឲ្យក្រុមគ្រួសារសាច់ញាតិដឹ កយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌបឹងកេងកងនិងសមត្ថកិច្ចខណ្ឌមា នជ័យ បានចុះទៅដល់ហេីយរុញដាក់គ្នាទៅវិ ញទៅមកដោយមិនចង់ទទួលខុសត្រូវរៀ ងៗខ្លួន ៕ដោយ ៖ ភារ៉ា ដង្កោ