ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញបន្តរកឃើញអាកុលដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មិនមានច្បាប់អនុញ្ញាតនិងអាល់កុលក្លែងក្លាយនិងនំចម្រុះខូចគុណភាព នៅផ្សារស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបន្តរកឃើញអាកុល ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មិនមានច្បាប់ អនុញ្ញាត និងអាល់កុលក្លែងក្លាយនិងនំចម្រុះខូចគុណភាព កាលពីថ្ងៃទី៩ខែមេសាឆ្នាំ២០២០ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ។
សមត្ថកិច្ចបានអោយដឹងថាការចុះពិនិត្យដល់អាជីវករលក់ដូរ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ការតាំងលក់អាកុល ជែលលាងដៃ និង ម៉ាស់របស់ក្រុមអាជីវករលក់ដូរ បានធ្វើតេស្តរកសាធាតុគីមីនិងគុណភាពអាល់កុលក្នុងនោះ មន្ត្រីយើងបានដកហូតបានអាកុល ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មិនមានច្បាប់ អនុញ្ញាតចំនួន១៧ដប និងអាល់កុលក្លែងក្លាយ១២ដប ព្រមទាំងនំចម្រុះ៧គីឡូក្រាមខូចគុណភាព និងបានធ្វើការណែនាំ ដល់អាជីវករលក់ដូរ ត្រូវបញ្ឍប់ការតាំងលក់អាកុលដែលគ្មានប្រភពច្បាស់លាស់បន្តទៀត។
ប្រភពបន្តថា ក្រសួងពាណិជ្ជកម្មក៏បានព្រមានថា ក្នុងករណីដែលនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គល ដែលធ្វើអាជីវកម្ម និងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅតែឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក្នុងកំឡុងពេលប្រទេសកម្ពុជា កំពុងជួបប្រទះជំងឺរាតត្បាត ជាសកល (កូវីដ-១៩) នេះ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សមត្ថកិច្ចបានសំណូមពរដល់អ្នកនាំចូលទំនិញ ត្រូវបង្ហាញឯកសារនាំចូល ចំពោះអាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញ យកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក័យបត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ច តាមរកអ្នកផ្គត់ផ្គង់ផលិតផលទាំងនោះ និងស្វែងរកប្រភពនាំចូល។ដោយ៖យឹមសុថាន

ចែករំលែក៖