ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការនគរបាលខេត្តកណ្តាល៖ គិតត្រឹមម៉ោង៩៖៣០នាទីយប់នេះ ស្ថានភាពនៅគល់ស្ពានអ្នកលឿង មិនមានការកកស្ទះចរាចរណ៍ទៀតឡើយ!

ចែករំលែក៖

កណ្តាល៖លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពនៅចំណុចគល់ស្ពានអ្នកលឿង ក្នុងខេត្តកណ្តាល ពុំមានការកកស្ទះចរាចរណ៍នោះទេ។

លោកស្នងការបានអះអាងថា នៅវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាចមិញនេះ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាត្រឡប់ទៅខេត្តព្រៃវែងខ្លះ និងតំបន់ក្បែរនោះខ្លះ ក៏មានការកកស្ទះមួយសន្ទុះប៉ុណ្ណោះ ហើយដំណើរការចរាចរណ៍ធម្មតាឡើងវិញ។ ដូច្នេះគិតត្រឹមម៉ោង៩៖៣០នេះនាទី មិនមានការកកស្ទះដូចការបង្ហោះរូបភាពមួយចំនួននៅលើ Facebook នោះទេ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល ជាប់ព្រំប្រទល់ខេត្តព្រៃវែង៕ សហការី


ចែករំលែក៖