ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងចាប់ផ្តើមបោះឆ្នោតសភា កូវីដ-19 មិនអាចរារាំងឡើយ

ចែករំលែក៖

កូរ៉េខាងត្បូង៖ កូវីដ-១៩ មិនអាចរារាំងការបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងត្បូង នោះឡើយ ។ ពលរដ្ឋកូរ៉េខាងត្បូងជាច្រើន បាននាំគ្នាទៅបោះឆ្នោត មុនពេលកំណត់នៅថ្ងៃទី១០ និង១១ ខែមេសា។ បច្ចុប្បន្នកូរ៉េខាងត្បូង មានអ្នកឆ្លង ជាង ១ម៉ឺននាក់ ស្លាប់២០៨នាក់ និងជាងសះស្បើយមានរហូតដល់ទៅជាង៧ពាន់នាក់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋជាច្រើនបានសម្រេច ទៅបោះឆ្នោត មុនពេល នៅទីតាំង៣៥០០កន្លែងទូទាំងប្រទេសរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១០ និង១១ខែមេសា។ ការទៅបោះឆ្នោតមុនពេល ដើម្បីកាត់បន្ថយការប្រជ្រៀតគ្នា ក្នុងថ្ងៃបោះឆ្នោតសកលនៅថ្ងៃទី១៥ ខែមេសា ។
អ្នកទៅបោះឆ្នោតទាំងអស់គឺត្រូវតែ ពាក់ម៉ាស់ការពារ ពាក់ស្រោមដៃ និងត្រួតពិនិត្យកម្តៅមុនពេលចូលទៅការិយាល័យបោះឆ្នោត ។ ចំណុចដែលគួរឲ្យចាប់អារម្មបំផុតក្នុងការបោះឆ្នោតជ្រើសរើសមាជិកសភានាពេលនេះ គឺមានការិយាល័យបោះឆ្នោត ៨កន្លែងទុកសម្រាប់ អ្នកជំងឺ កូវីដ-១៩ ចំនួន ៣០០០នាក់ ក៏ដូច និងបុគ្គលិកសុខាភិបាល៩០០នាក់ ស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះមានទីក្រុង សេអ៊ូល និងទីក្រុង ដេហ្គូ។ ជាមួយគ្នានេះរដ្ឋាភិបាល និងរៀបចំសម្រាប់ពលរដ្ឋដែលបានកាត់ផ្តាច់ ដោយកូវីដ ៤៦៥០០ បោះឆ្នោតនៅនឹងកន្លែង។
ទីក្រុង ដេហ្គូ(Daegu) ដែលជាសម្បុក កូវីដ-១៩កាលពីថ្ងៃទី ១០ខែមេសា ជាលើកដំបូង ដែលមិនមានករណីឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ ចាប់តាំងពីខែ កុម្ភៈមកទល់ពេលនេះ។ ជាមួយគ្នានោះចំនួនអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោងក៏ធ្លាក់ចុះសល់តែ២៧នាក់ក្នុងមួយថ្ងៃជារឿងដ៏ប្រសើរបំផុត ផងដែរ៕ធីរីណា


ចែករំលែក៖