ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ នៅគ្រាជនរងគ្រោះចុះត្រួតពិនិត្យម៉ូទ័របូមទឹកស្រះខាងក្រោយផ្ទះ ។
ហេតុការណ៍គ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃដល់ថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ត្រង់ចំណុចក្នុងស្រះទឹកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថជនរងគ្រោះ(ស្លាប់)ឈ្មោះ ចាន់ សៃ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុ ។
ប្រភពរាយការណ៍បន្តទៀតថា ករណីឆ្លងចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ខាងលើ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើការសន្ថិដ្ឋានអាចស្លាប់ដោយឆ្លងចរន្តអគ្គីសនី នៅគ្រាដែលជនរងគ្រោះបូមទឹកស្រះ ប៉ុន្តែដោយសារម៉ូទ័រមានបញ្ហា គាត់ចុះត្រួតពិនិត្យដោយអត់ដកឌុយចេញពីព្រីភ្លើង ក៍ឆ្លងចរន្តអគ្គីសនីឆក់បណ្ដាលឲ្យស្លាប់បែបនេះ សាកសពធ្វើកំណត់ត្រឹមត្រូវដើម្បីប្រគល់ទទួល ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន